Harry Redknapp អាចជា​បេក្ខភាព​គ្រូបង្វឹក​ថ្មី​របស់ Newcastle

​កីឡា​៖​លោក Harry Redknapp អតីត​គ្រូបង្វឹក​របស់​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវបាន​សារព័ត៌មាន The Mirror រាយការណ៍​ថា គឺជា​បេក្ខភាព​មួយរូប​ដែល​អាច​នឹង​មក​ជំនួស​កន្លែង​របស់​គ្រូបង្វឹក​ក្លិប​សារិកា​ព្រៃ Newcastle United ដែល​កំពុងតែ​យ៉ាប់យឺន​គឹ​លោក Stece McClaren​។

​      គ្រូបង្វឹក​ដែល​កំពុងតែ​រង​សម្ពាធ​លោក Stece McClaren ក៏បាន​បន្ត​ដឹកនាំ​ក្លិប​សារិកា​ព្រៃ Newcastle United រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្លិប Crystal Palace ៥-១ កាលពី​ថ្ងៃ​សៅរ៍ ហើយ​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្លិប Newcastle United ស្ថិតនៅ​លំដាប់​ទី​១៩ ដោយមាន​៥​ពិន្ទុ​លើស​ក្រុម​បាត​តារាង Aston Villa​។​

​      យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​ដដែល​បាន​ឲ្យ​ដឹងថា ក្លិប​សារិកា​ព្រៃ Newcastle United ក៏មាន​ចំណាប់អារម្មណ៍​លើ​អតីត​អ្នកចាត់ការ​ក្លិប​ហង្ស​ក្រហម Liverpool លោក Brendan Rodgers ដើម្បី​យក​គាត់​មកកាន់​ពហុ​កីឡដ្ឋាន St Jame’s Park ផងដែរ ប៉ុន្តែ​ក្លិប​មួយ​នេះ​អាច​នឹង​យក​លោក Harry Redknapp មក​ដឹកនាំ​ច្រើនជាង ។

​    ​គួរ​បញ្ជាក់ថា លោក Harry Redknapp បាន​បង្កើត​ស្នាដៃ​ជាច្រើន​ឲ្យ​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ដោយបាន​ជួយ​ឲ្យ​ក្លិប​មួយ​នេះ​ឡើង​ទៅលេង​នៅក្នុង​ក្របខ័ណ្ឌ UEFA Championship កាលពី​ឆ្នាំ​២០១០ ប៉ុន្តែ​ត្រូវបាន​ធ្លាក់​មកវិញ​ក្រោម​ថ្វី​ជើង​របស់​ក្លិប AC Milan នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ ៕

Harry Redknapp អាចជា​បេក្ខភាព​គ្រូបង្វឹក​ថ្មី​របស់ Newcastle