កាន់​តែ​ងាយ​ស្រួល​ហើយ​សម្រាប់​អ្នក Jailbreak! Add Source ក៏​លឿន, តម្លើង Tweak/Theme ក៏លឿន

នេះគឺជាដំណឹង ដ៏ល្អមួយ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់នូវ ស្មាតហ្វូន iPhone/iPad ដែលបាន Jailbreak រួចរាល់ ដោយឥឡូវនេះ មានក្រុម អ្នកបង្កើត វេបសាយមួយ បានប្រមូលផ្តុំ នូវបណ្តុំ Tweaks ក៏ដូចជា Themes ជាច្រើន មកផ្តុំគ្នា ដើម្បីផ្តល់ភាព ងាយស្រួល ក្នុងការតម្លើង។

កាន់​តែ​ងាយ​ស្រួល​ហើយ​សម្រាប់​អ្នក Jailbreak! Add Source ក៏​លឿន, តម្លើង Tweak/Theme ក៏លឿន

ក្រុមអ្នកបង្កើតនេះដែរ មានឈ្មោះថា SwiftCracker បានបង្កើតនូវ វេបសាយ មួយឡើង ដែលមាន ឈ្មោះថា cydia.online។ ចំពោះគោលបំណង នៃការបង្កើត ឡើងនេះដែរ គឺចង់អោយ អ្នកប្រើប្រាស់ ស្មាតហ្វូន iPhone/iPad ទាំងអស់ កាន់តែមាន ភាពងាយស្រួល បន្ថែមទៀត ក្នុងការបន្ថែម Source (Add Source), តម្លើង Tweak/Theme ដែលខ្លួន ពេញចិត្ត កាន់តែលឿន ជាងរាល់ដង ទៅទៀត។

កាន់​តែ​ងាយ​ស្រួល​ហើយ​សម្រាប់​អ្នក Jailbreak! Add Source ក៏​លឿន, តម្លើង Tweak/Theme ក៏លឿន

យ៉ាងណាមិញ បើសិនជា ចង់តម្លើង Tweaks/Themes ដូចរាល់ ដងនោះ វាហាក់ ដូចជា រាងយូរជាងបន្តិច ណាមួយ វាក៏អាចនឹង ពិបាកផងដែរ ប្រសិនបើ Tweaks/Themes នោះ ត្រូវការអោយ យើង បន្ថែម Source ថែមទៀត ព្រោះអី យើងមិនដឹង ឈ្មោះរបស់វា។

បញ្ជាក់ដែរថា៖ យើងមិនអាច សន្និដ្ឋានថា វេបសាយ មួយនេះ អាចអោយយើង ទុកចិត្តបាន នោះទេ ដូចនេះ សូមទទួល ខុសត្រូវដោយ ខ្លួន​ឯង។

កាន់​តែ​ងាយ​ស្រួល​ហើយ​សម្រាប់​អ្នក Jailbreak! Add Source ក៏​លឿន, តម្លើង Tweak/Theme ក៏លឿន

សរុបមកវិញ អ្នកអាចសាកល្បងបាន ដោយចូល ទៅកាន់ វេបសាយ ខាងលើនេះ នៅលើ ស្មាតហ្វូន iPhone/iPad របស់លោកអ្នក ដើម្បីដឹងអោយ កាន់តែច្បាស់ បន្ថែមទៀត ថាតើវា ផ្តល់ភាព ងាយស្រួល អ្វីខ្លះទៀត សម្រាប់អ្នក ដែលបាន Jailbreak រួច។

  • ដោយ: Mai
  • 11:56 AM, 01 December
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ