ឃាតកម្ម​សម្លាប់​ផ្តាច់​ពូជ​ដ៏​សាហាវយង់ឃ្នង​ ក្រោមស្នា​ដៃកូនប្រសា

Sanofi

​ឃាតកម្ម​ផ្តាច់​ពូជ​ដ៏​សាហាវយង់ឃ្នង​គួរ​ឲ្យ​រន្ធត់ ដែល​កូនប្រសារ​ប្រុស​​ចិត្តឃោរឃៅ​បានសម្លាប់​មួយ​គ្រួសារ​បំរុង​ផ្តាច់​ពូជ​តែម្តង ។ កូនប្រសា​ចិត្តឃោរឃៅ​នោះ បាន​     កាប់សម្លាប់​ឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និង កូន ស្លាប់​ទាំង ៤ នាក់ និង របួសធ្ងន់​ម្នាក់​គួរ​ឲ្យ​អា​ណោ​ច​អធ័ម ។​ នគរបាល​ខេត្តកំពង់ចាម​បានបញ្ជាក់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៥ នេះ​ថា កាលពី​យប់មិញ នៅវេលា​ម៉ោង ១១ និង ៩​នាទី មាន​អំពើ​ឃាតកម្ម​យ៉ាង​សាហាវ​មួយ​បាន​កើតឡើង ស្ថិតនៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចម្ការ​លើ ខេត្តកំពង់ចាម ដែល​កូនប្រសា​​រប្រុស​បាន​កាប់សម្លាប់​ឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និង កូនស្រី បណ្តាល​ឲ្យ​ស្លាប់ ៤ នាក់ និង របួសធ្ងន់ ដែល​មើលទៅអាណោ​ច​អធ័ម និង យ៉ាង​តក់​ស្លុត​ជាទីបំផុត ។ ក្រោយពី​ប្រព្រឹត្ត​នូវ​អំពើ​ឃាតកម្មយ៉ាង​សាហាវ​ខាងលើនេះ កម្លាំង​នគរបាល​បាន​ចុះជួយ​អន្តរា​គម​ន៍​ភ្លាមៗ ហើយកំពុង​តាម​ចាប់ខ្លួន​ជនបង្ក​ដែលមាន​ឈ្មោះ អេង ធី អាយុ ៤៧ ឆ្នាំ ។​
​លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ែន រ័ត្ន ស្នងការ​នគរ​បាល​ខេត្ត​បាន​បញ្ជាក់ថា ជនរងគ្រោះ ៤ នាក់ ដែល​ស្លាប់​រួមមាន ម្តាយក្មេក មានឈ្មោះ ម៉ៅ យាង អាយុ ៦៤ ឆ្នាំ ប្រពន្ធ​របស់គេ ឈ្មោះ ចាន់​ធី សុភា​នី អាយុ ៤៥ ឆ្នាំ កូនស្រី​ឈ្មោះ ធី ស៊ា​ង​ហ៊ី អាយុ ៦ ឆ្នាំ កូនប្រុស ឈ្មោះ ធី សីហា អាយុ ៤ ឆ្នាំ និង ឪពុកក្មេក​ឈ្មោះ ស្វាយ សា​ខន អាយុ ៦៩ រងរបួស​ធ្ងន់ ។ អំពើ​ឃាតកម្ម​ខាងលើនេះ គឺអាច​បណ្តាលមកពី​ឃាតករ​ស្រវឹងស្រា ហើយ​ឈ្លោះ​ជាមួយ​ប្រពន្ធ ទើប​កើតរឿង​គួរ​ឲ្យ​រន្ធ​យ៉ាងនេះ ៕​ សុថា​ត់​

Related