មង្គល ទីណា មិន​ចង់​ចេញមុខ ព្រោះ​មិនសូវមាន​បទ​ចម្រៀង​ថ្មី​

Sanofi

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន លោក មង្គល ទីណា មិន​ត្រឹមតែ​មិនសូវ​បានបង្ហាញ​វត្តមាន​តាម​ឆាក​តន្ត្រី​នោះទេ សូម្បីតែ​បទ​ចម្រៀង របស់លោក​ក៏​មិនសូវ​ចេញលក់​បាន​ច្រើន និង មានការ​និយម​ស្តាប់​ពី​សំណាក់​ទស្ស​និក ជន​ដែរ ។​

​បញ្ហា​ខាងលើនេះ មាន​ព័ត៌មាន​ពី​បុគ្គលិក​នៅ​ផលិតកម្ម​ថោ​ន បាន​ប្រាប់​អ្នកយក ព័ត៌មាន​របស់​យើង​ថា បណ្តាលមកពី​ផលិតកម្ម​ថោ​ន មិនសូវ​លើកស្ទួយ​លោក​ទើប តារា​រូបនេះ​មិនសូវមាន​បទ​ចម្រៀង​ចេញ​លក់បាន​ច្រើន និង ពីរោះៗ សម្រាប់​ទាញយក ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន ។

​ទោះបីជា​យ៉ាងណា មានមតិ​ខ្លះ​បាន​លើកឡើងថា ហេតុផល​ដែល​លោក មង្គល ទីណា ធ្លាក់​ប្រជាប្រិយភាព​គឺ​មកពី​ផលិតកម្ម​មាន​តារាចម្រៀង​ច្រើន ហើយ​ភាគច្រើន ក៏​ជា​អ្នកមាន​សមត្ថភាព​ខ្ពស់ ដូច្នេះហើយ​ទើប​លោក​ប្រជែង​មិន​ឈ្នះ​គេ ។ ស្រដៀង​គ្នា នឹង​ការលើកឡើង​នេះដែរ លោក មាស សុខ​រតនៈ អ្នកគ្រប់គ្រង​ផលិតកម្ម​ថោ​ន តែង តែ​បានលើកឡើង​ជារឿយៗ​ថា គ្រប់​តារាចម្រៀង​ទាំងអស់ ផលិតកម្ម​លើកស្ទួយ​ដូចៗ គ្នា មិន​ទម្លាក់​អ្នកនេះ​លើក​អ្នក​នោះឡើយ ។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ នៅពេល​ឆ្លើយតប​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង តាមរយៈ​ទូរស័ព្ទ លោក មង្គល ទីណា មិន​បញ្ជាក់ប្រាប់​ពី​ការងារ​ផ្ទៃក្នុង​នោះទេ ដោយ លោក​គ្រាន់តែ​ប្រាប់ថា មួយរយៈ​កន្លងមកនេះ លោក​ពិតជា​មិនសូវមាន​បទ​ចម្រៀង ចេញ​លក់បាន​ច្រើន និង មិនសូវ​បានបង្ហាញ​វត្តមាន​ពិតមែន គឺ​មកពី​លោក​ជាប់រវល់ ការងារ​ផ្ទាល់ខ្លួន ទើប​មិនមាន​ពេល​ឡើង​ឆាក ។ ហើយ​ម្យ៉ាងវិញទៀត ដោយសារ លោក​ឡើង​ទម្ងន់​ច្រើនពេក ម្លោះ​ហើយក៏​ចេះតែ​ខ្ជិល​បង្ហាញ​វត្តមាន​តែម្តងទៅ ។

តារាចម្រៀង​រូបនេះ​បាន​បន្តទៀតថា នៅពេលនេះ​លោក​ចាប់ផ្តើម​មាន​ពេល​វេ លា​វិល​មក​ចាប់​កាន់​ការងារ​សិល្បៈ​ពេញទំហឹង​វិញ​ហើយ ហើយ​ពេលនេះ​លោក​ក៏ កំពុង​សម្រុក​ថត​ចម្រៀង និង ខារ៉ាអូខេ​សម្រាប់​ចេញលក់​នៅ​ចុង​ឆ្នាំនេះ និង ដើមឆ្នាំ ក្រោយ​ផងដែរ ប៉ុន្តែ​បទ​ទាំងនេះ លោក​សុំ​មិនទាន់​បញ្ជាក់ប្រាប់​ចំណងជើង​នោះទេ​៕ ប្រមាញ់ តារា​



Related