ទីតាំង សមត្ថកិច្ចចម្រុះ ត្រួតពិនិត្យទំនិញ នៅចំណុចកូនដំរី កំពុងឃុបឃិត ជាមួយរថយន្ត ដឹកទឹកកក​​ ដឹកទំនិញគេចពន្ធ

បន្ទាយមានជ័យ៖ សព្វថ្ងៃគេឃើញ មានរថយន្តមួយគ្រឿង កំពុងធ្វើចរាចរដឹកទំនិញ គេចពន្ធគ្រប់ ប្រភេទ និងគ្មានការបង់ពន្ធចូលរដ្ឋ ធ្វើឲ្យបាត់បង់ថវិការរដ្ឋផងនោះ រថយន្តអាចនឹងត្រូវរ៉ូវជាមួយ នឹង មន្ត្រីគយ និងសមត្ថកិច្ចចម្រុះ ទាំងនោះហើលមើលទៅពីទេសភាព នេះធ្វើក្រុមឈ្មួញរកស៊ី បន្តិច បន្តួចសំរាប់ ចិញ្ចឹម ក្រពះ តែមន្ត្រីគយតំរ៉ូវឲ្យបង់ពន្ធ  ។

បើតាមប្រភពព័ត៌មានបានប្រាប់ថា រថយន្តមួយគ្រឿងដែរ បានដឹកទំនិញខាងលើនេះ ដឹកក្នុងមួយថ្ងៃ ៣ត្រឡប់ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយគ្មានមន្ត្រីគយ និងរដ្ឋាក និងមសត្ថកិច្ចជំនាញ ហ៊ានឃាត់ចាប់ ឬបង់ពន្ធទេ រថយន្តនោះម៉ាក ហ៊ីយិនដាយកូរ៉េ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-0494 តែពេលនេះរថយន្តនេះបានដក់ស្លាកចេញ ដើម្បីបាំងភ្នែកអ្នកសារព័ត៌មាន និងសមត្ថកិច្ច ពាក់ព័ន្ធ។

  បើតាមប្រភពព័ត៌មានបានបង្ហើបថា ការទំនិញពីប៉ោយប៉ែត ទៅទីរួមខេត្តបន្ទាយមានជ័យរូបគាត់ បានត្អូញត្អែរថា សព្វថ្ងៃនេះតាំងពីមានរថយន្តដឹកទឹកកក យកមកលក់នៅក្រុងប៉ោយប៉ែត និងចែកចាយ តាមដេប៉ូរួចរាល់ ទើបដាក់ទឹកកក និងបង់លុយក្រោមតុ ប្រគល់ជូនតាមទីតាំងសមត្ថកិច្ចចម្រុះត្រួត ពិនិត្យទំនិញនៅចំណុចកូនដំរី ជារៀងរាល់ដូច្នេះហើយទើបមានមន្ត្រីគយចាប់ ឃាត់ឲ្យបង់ពន្ធ អាចមាន អ្នកមានអំណាចនៅពីក្រោយផងនោះដែរ។  បើតាមការអះអាងបន្តថា ដោយសាតែមានរថយន្ត ដឹកទឹកកកខាងលើនេះ វាធំហើយការដឹកទំនិញមានតម្លៃថោកជាងពួកគាត់ ព្រោះតែរថយន្តនេះមាន បានបង់ពន្ធឲ្យមន្រ្តីគយ និងរដ្ឋាករ សមត្ថកិច្ចឡើយ ធ្វើឲ្យគាត់ដាច់បាយព្រោះតែគ្មានទំនិញដឹកសោះ ធ្វើឲ្យគាត់ខ្វះខាតលុយកាកសំរាប់កូនចៅរៀនសូត្រជាច្រើនផងនោះ គាត់បានបន្តថារថយន្តទឹកកកនេះ ដឹកទំនិញ ក្នុងមួយថ្ងៃចំនួន៣ជើងទៅ៤ជើងក្នុងមួយថ្ងៃឯណោះ ធ្វើឲ្យក្រុមឈ្មួញអស់ទៅប្រគល់ទំនិញ គ្រប់ប្រភេទ ដោយមិនស្ទៀកស្ទើចិត្ត ។

គាត់បានបន្ថែមថា ជាក់ស្តែងរថយន្តខាងលើដឹកទំនិញពេញៗ គឺពោលបំពានការអនុញ្ញាតិពីមន្ត្រី ទាំងអស់ដែរបាននបើកដៃឲ្យដឹកទំនិញ តែបើប្រជាពលរដ្ឋវិញគឺមន្រ្តីគយ គឺតំរ៉ូវឲ្យបង់ពន្ធជូនរដ្ឋ តែសំរាប់រថយន្តខាងលើនេះដឹកម៉ាសេរីគ្មានការឈប់ស្កាត់ និងបង់ពន្ធជូនរដ្ឋធ្វើឲ្យបាត់បង់ថវិការរដ្ឋ ជាច្រើនក្នុងមួយថ្ងៃ។

ពាក់ពន្ធ័បញ្ហាខាងលើនេះភ្នាក់ងារ មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល ពុំបានសុំការបំភ្លឺពី ទីតាំង សមត្ថកិច្ចចម្រុះត្រួតពិនិត្យទំនិញនៅចំណុចកូនដំរី ជាពិសេសប្រធានគយ និងរដ្ឋាករខេត្តបន្ទាយ មានជ័យ ទេព្រោះមិនមានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង៕

ទីតាំង សមត្ថកិច្ចចម្រុះ ត្រួតពិនិត្យទំនិញ នៅចំណុចកូនដំរី កំពុងឃុបឃិត ជាមួយរថយន្ត ដឹកទឹកកក​​ ដឹកទំនិញគេចពន្ធ

ទីតាំង សមត្ថកិច្ចចម្រុះ ត្រួតពិនិត្យទំនិញ នៅចំណុចកូនដំរី កំពុងឃុបឃិត ជាមួយរថយន្ត ដឹកទឹកកក​​ ដឹកទំនិញគេចពន្ធ

ទីតាំង សមត្ថកិច្ចចម្រុះ ត្រួតពិនិត្យទំនិញ នៅចំណុចកូនដំរី កំពុងឃុបឃិត ជាមួយរថយន្ត ដឹកទឹកកក​​ ដឹកទំនិញគេចពន្ធ