ប្រជ្រុយលើដៃ ជាង១១កន្លែង អាចប្រាប់ពីជំងឺ មហារីកស្បែក

សុខភាព  ៖ ក្រុមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ ឃីងនៃទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានធ្វើការ អង្កេតលើវិធីសាស្រ្ តថ្មីមួយ ដែលអាចត្រូវបានប្រើប្រាស់ ដោយប្រព័ន្ធជីភីអេស សម្រាប់ ការពិនិត្យមើល ចំនួនប្រជ្រុយ នៅក្នុងរាងកាយទាំង មូល យ៉ាងឆាប់រហ័សបំផុត ជាក់ស្តែងដូចជា ប្រជ្រុយ នៅលើដៃរបស់យើងជាដើម។

យោងតាមគេហទំព័រព័ត៌មានសុខភាព Healthnews ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៥ បានឲ្យដឹងថា ប្រជ្រុយគឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយ នឹងចាំបាច់បំផុតដើម្បីកត់ សំគាល់នៅ លក្ខណៈរបស់វា ដែលអាចជារោគសញ្ញានៃជំងឺមហារីកស្បែក ក៏ថាបាន។

ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្តនៃចក្រភពអង់គ្លេសបានឲ្យដឹងថា ប្រជ្រុយនៅលើដៃ របស់យើងអាចជាសញ្ញាគ្រោះថ្នាក់នៃជំងឺមហារីកស្បែកពី ២០ ទៅ ៤០ភាគរយដែលប្រជ្រុយ គ្រោះថ្នាក់ទាំងនោះមានលក្ខណៈខុស ពីប្រជ្រុយសាច់ធម្មតា ដោយវាមានលក្ខណៈដូចជា ចំនុចស្នាមរលាកភ្លើង។ 

ជាមួយគ្នានេះដែរ ការសិក្សានេះ ត្រូវបានបង្កើតឡើង ដោយការប្រើប្រាស់ទិន្នន័យ គំរូពីការពិនិត្យ សុខភាពស្បែករបស់ក្រុមអ្នកស្ម័គ្រចិត្តចំនួន ដោយក្រុមអ្នកស្រាវជ្រាវ បានផ្តោតទៅលើ ប្រជ្រុយ ដែលមាននៅលើរូបរាងកាយរបស់ពួកគេ។ ដោយឡែក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការចេញ ប្រជ្រុយនៅលើដៃច្រើនខុសប្លែកបីធម្មតាអាចជាសញ្ញាគ្រោះថ្នាក់នៃការកើតជំងឺមហារីកស្បែក។

ដូច្នេះ អ្នកដែលកំពុងដុះ ឬ បានចេញប្រជុយច្រើនខុសធម្មតានៅលើដៃ គួរតែទៅពិនិត្យសុខភាព ដើម្បី ឲ្យដឹងថា អ្នកកំពុងមានបញ្ហាស្បែក ឬ បញ្ហាមកពីខាងក្នុង ហើយការធ្វើបែបនេះ គឺជាវិធាន ការចាំបាច់ ចៀសវាងការបណ្តែតបណ្តោយ ឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ មិនអាចស្រោចស្រង់បាន៕

ប្រជ្រុយលើដៃ ជាង១១កន្លែង អាចប្រាប់ពីជំងឺ មហារីកស្បែក