​ព្រះមហាក្សត្រ យាង​ចូលរួម​ប្រជុំ​លើក​ទី​២១ នៃ​រដ្ឋ​ភាគី​ជា​សមាជិក​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្តីពី ការប្រែប្រួល​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស

ភ្នំពេញ: ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ កម្ពុជា កាលពី​ថ្ងៃ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ បាន​យាង​ចូលរួម​ក្នុង​ពិធី​បើក​សម័យ ប្រជុំ​សន្និសីទ​ពិភពលោក​ទី​២១ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ (PARIS2015 Conference on Climate Change. COP21 -CMP11) នៅ​ទីក្រុង ប៉ារីស ដែល​កិច្ចប្រជុំ​ដ៏​សំខាន់​របស់​ពិភព លោក​នេះ គឺ​រៀបចំឡើង ដោយ​អង្គការសហប្រជាជាតិ​។​

​កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​ប្រមុខរដ្ឋ​ចំនួន​ជាង​១៥០​ប្រទេស ក្នុងនោះ​មាន លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​, ប្រធានាធិបតី ពូ​ទីន​, ប្រធានាធិបតី ហូ​ឡង់​, នាយករដ្ឋមន្ត្រី អង់គ្លេស​, ប្រធានាធិបតី ចិន​, ប្រមុខ អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន និង​ជាពិសេស​វត្តមាន​របស់ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហមុនី​។​

​សូមបញ្ជាក់ថា តាម​គម្រោង​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នឹង​យាង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥៕​