សម្តេច​តេ​ជោ អរគុណ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ជួយ​ជំរុញ​ឲ្យ​កុមារ នៅតាម​តំបន់​ជនបទ មានឱកាស​បាន​ចូលរៀន​ទាំងអស់គ្នា​

ភ្នំពេញ: ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការ​អរគុណ ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ជាពិសេស​អង្គការ UNICEF ដែល​បាន​ចូលរួម​ជួយ​ជំរុញ​ឲ្យ​កុមារ នៅតាម​តំបន់​ចុងកាត់មាត់ញក កុមារ​ដែល​រស់​នៅតាម​សហគម​ជនជាតិភាគតិច មានឱកាស​បាន​ចូលរៀន​ទាំងអស់គ្នា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា "​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​វិស័យ​អប់​រំជា​អាទិភាព​ក្នុងការ​អភិវឌ្ឍ​ប្រទេស ដែល​ក្នុងនោះ ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​អង្គការ UNICEF និង​បណ្តា​អង្គការ​អន្តរជាតិ​ដៃគូ​ជាច្រើន​ទៀត ដើម្បី​ធានា​ដល់​ការចូល​រៀន​របស់​កុមារ ជាពិសេស​កុមារ​ដែល​រស់​នៅតាម​សហគម​ជនជាតិភាគតិច ដែល​ត្រូវការ​កិច្ច​គាំពារ​ពិសេស ដើម្បី​បាន​ចូល​សិក្សា​ភាសាជាតិ ដូច​កុមារ​ដទៃៗ​ទៀត​នៅ​ទូទាំងប្រទេស​។ សូម​អរគុណ ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​ជួយ​ជំរុញ​អោយ​កុមារ​នៅតាម​តំបន់​ចុងកាត់មាត់ញក​មានឱកាស​បាន​ចូលរៀន​ទាំងអស់គ្នា​"៕

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យអប់រំជាអាទិភាពក្នុងការអភិវឌ្ឍប្រទេស ដែលក្នុងនោះ ក្រសួងអប់រំបានសហការជាមួយអង្គការ UNICEF និងបណ្តាអង្គការអន្តរជាតិដៃគូជាច្រើនទៀត ដើម្បីធានាដល់ការចូលរៀនរបស់កុមារ ជាពិសេសកុមារដែលរស់នៅតាមសហគមជនជាតិភាគតិច ដែលត្រូវការកិច្ចគាំពារពិសេស ដើម្បីបានចូលសិក្សាភាសាជាតិ ដូចកុមារដទៃៗទៀតនៅទូទាំងប្រទេស។ សូមអរគុណ ដល់អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមជួយជំរុញអោយកុមារនៅតាមតំបន់ចុងកាត់មាត់ញកមានឱកាសបានចូលរៀនទាំងអស់គ្នា៕

Posted by Samdech Hun Sen, Cambodian Prime Minister on Friday, October 30, 2015

សម្តេច​តេ​ជោ អរគុណ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ជួយ​ជំរុញ​ឲ្យ​កុមារ នៅតាម​តំបន់​ជនបទ មានឱកាស​បាន​ចូលរៀន​ទាំងអស់គ្នា​