តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដើម​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​ជា​ថ្មី​ក្រោយ​ស្ងាត់​មួយ​រយៈ

កាល​ពី​ថ្ងៃ​ម្សិល​មិញ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូប​គឺ​លោក សុន ឆ័យ និង​លោក ម៉ៅ មុន្នីវណ្ណ បាន​ចុះ​ទៅ​ពិនិត្យ​ព្រំដែន កម្ពុជា វៀតណាម សារជាថ្មី នៅ​ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី។ នៅ​ក្នុង​ដំណើរ​ចុះ​ទៅ​នេះ​លោក​ទាំង​ពីរ​បាន​ឃើញ​ដោយ​ផ្ទាល់​ថា រណ្តៅ​ស្រះ​ទឹក​ចំនួន​៨​ដែល​វៀតណាម​ជីក​កន្លង​មក​នៅ​មិន​ទាន់​លុប​និង​ស្រះ​​មួយ​ចំនួន​ទៀត​ជីក​ពង្រីក​បន្ថែម។