បទសម្ភាសន៍៖ ឧបសគ្គ​ចំពោះ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ឆាក​នយោបាយ

គណបក្ស​នយោបាយ​នីមួយៗ មាន​វិធីសាស្ត្រ​រៀងៗ​ខ្លួន​ក្នុង​ការ​ទាក់ទាញ​យុវជន​អោយ​ចូលរួម​គាំទ្រ​បក្ស​របស់​ខ្លួន។ គណបក្ស​ខ្លះ​ដែល​សម្បូរ​ធនធាន ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម ជា​ញឹកញយ​តែង​រៀបចំ​កម្មវិធី​ទាក់ទាញ​យុវជន​តាម​ការ​ផ្ដល់​ផល​ប្រយោជន៍​ភ្លាមៗ​តែម្ដង ដូចជា​មិន​ត្រឹមតែ​មិន​អោយ​បង់​ប្រាក់​ក្នុង​ការ​ចូលរួម​កម្មវិធី​ទេ ថែម​ទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ឬ​ជា​រង្វាន់​ទៀត​ផង។

គណបក្ស​ដែល​មិន​សូវ​សម្បូរ​ធនធាន​វិញ ដូចជា​គណបក្ស​សង្រ្គោះជាតិ ជាដើម ទាក់ទាញ​យុវជន​ដោយ​ពន្យល់​អំពី​ផលប្រយោជន៍​វែងឆ្ងាយ​ទៅ​អនាគត ទៅ​វិញ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង លោក ជុន ច័ន្ទបុត្រ ជាមួយ​នឹង​អ្នក​ចូល​ប្រឡូក​នឹង​កិច្ចការ​យុវជន​របស់​គណបក្ស​សង្រ្គោះជាតិ គឺ​លោក អៀ ចាន់ណា និង​លោក សុភ័ណ្ឌ ឡារី ដូចតទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។