TPP និង AEC ស្វែងរក​ការ​ពង្រីក​កំណើន​ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​វៀតណាម​នឹង​ត្រូវ​ជួយ​ទំនុកបម្រុង​ដោយ​កិច្ចព្រមព្រៀង​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) និង​ការ​អនុម័ត​របស់​សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) ផង​ដែរ ។

បើ​តាម​អ្នកជំនាញ​លើក​ឡើង​ក្នុង​សិក្ខាសាលា​មួយ​ស្តី​ពី «​ផល​ប៉ះពាល់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លើ​វិស័យ​កសិកម្ម​» ថា TPP នឹង​ពាំនាំ​នូវ​គុណប្រយោជន៍​ក្នុង​ការ​លុប​ចោល​របាំង​ពន្ធ​នាំ​ចូល​សម្រាប់​ផលិតផល​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​» ។

ជាង​នេះ​ទៀត កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រីក​ការ​នាំ​ចេញ​តាម​រយៈ​ការ​ស្នើ​ឲ្យ​អនុវត្តន៍​វិធានការ​អនាម័យ​សម្រាប់​ការ​ដោះ​ដូរ​ផលិតផល​កសិកម្ម រុក្ខា​ប្រមាញ់ និង​គ្រឿង​សមុទ្រ​ក្នុងស្រុក ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក Nguyen Thuy Linh មក​ពី​នាយកដ្ឋាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ចំណុះ​ឲ្យ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម ។

សូ​ម្បី​តែ​របាំង​ពាណិជ្ជកម្ម ក៏​ត្រូវ​បាន​លុប​ចោល​ដែរ​នៅ​ពេល​កិច្ចព្រមព្រៀង TPP ចេញ​លិខិតអនុញ្ញាត និង​ទទួល​វិញ្ញាបនបត្រ​អេ​ឡិច​ត្រូ​និក​ដោយ​ស្វ័យប្រវត្តិ ។

លោក Nguyen Thuy Linh បន្ត​ថា​៖ «​សហគ្រាស​ទាំងអស់​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក TPP ទាំង​១២ មាន​សិទ្ធិ​ទទួល​បាន​វិញ្ញាបនបត្រ​ដោយ​ស្វ័យប្រវត្តិ និង​ត្រូវប៉ាន់​ប្រមាណ​ពី​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធានា​ស្តង់ដា​គុណភាព និង​ការ​ធ្វើ​និយ័ត​កម្ម​នៃ​ស្លាក​យីហោ​» ។

ប្រសិនបើ​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​គេ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​បទល្មើស ពួក​គេ​នឹង​ត្រូវ​លុប​ចេញពី​ការ​ជួញដូរ​ពាណិជ្ជកម្ម​ដទៃ​ទៀត​ជា​មិន​ខាន ។ បណ្តា​សហគ្រាស​នានា ត្រូវ​តែ​បង្កើត​នូវ​ទំនុកចិត្ត​ក្នុង​សហគមន៍​ពាណិជ្ជកម្ម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្តង់ដា​គុណភាព​ផលិតផល និង​ស្លាក​យីហោ​របស់​ពួក​គេ ។

សម្រាប់​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម​រវាង​ប្រទេស​វៀតណាម និង​បណ្តា​ប្រទេស​អាស៊ាន លោក Dang Kim Khoi មក​ពី​វិទ្យាស្ថាន​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ចំណុះ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ ថ្លែង​ថា ៖ «​វៀតណាម​មាន​ទិន្នផល​កសិកម្ម​សម្រាប់​នាំ​ចេញ​លើសលប់​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន រាប់​បញ្ចូល​ទាំង​អង្ករ គ្រឿង​សមុទ្រ កៅស៊ូ ឈើ កាហ្វេ ផ្លែ​ឈើ ផលិតផល​កែ​ច្នៃ​ពី​ឈើ និង​ស្វាយចន្ទី​» ។

អង្ករ​វៀតណាម​មាន​វត្តមាន​ច្រើន​ក្នុង​ផ្សារ​ហ៊ុន​ធំ​ៗ​នៅ​តំបន់​អាស៊ាន រួម​មាន​៧៧%​នៃ​ផ្សារ​ហ៊ុន​ហ្វ៊ី​លី​ពី​ន និង​៣០%​នៃ​ផ្សារ​ហ៊ុន​ម៉ា​ឡេ​ស៊ី ។ ចំណែក​ការ​នាំ​ចេញ​កាហ្វេ​វិញ វៀតណាម​មាន​៦៧%​នៃ​ផ្សារ​ហ៊ុន​ហ្វ៊ី​លី​ពី​ន និង​៧៣%​នៃ​ផ្សារ​ហ៊ុន​ថៃ ។ រីឯ​ម្រេច​វិញ​ស្មើនឹង​៤៥%​នៃ​ផ្សារ​ហ៊ុន​សិង្ហ​បុរី​ផង​ដែរ ។

យោង​តាម​វិទ្យាស្ថាន​ខាងលើ ម៉ា​ឡេ​ស៊ី​ជា​សមាជិក TPP ដែល​មាន​តម្រូវការ​ច្រើន​នា​ពេល​អនាគត ក្នុង​ការ​នាំ​កៅស៊ូ​ចូល​ពី​វៀតណាម ដូច្នេះ​ពួក​គេ​អាច​ទាញ​យក​ប្រយោជន៍​​ពី​កិច្ចព្រមព្រៀង​នេះ​បាន​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក ។

ទោះជា​យ៉ាងណា លោក Dang Kim Khoi ឱ្យ​ដឹង​ថា ៖ «​វៀតណាម​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ក្នុង​ការ​នាំ​ចេញ​សម្ភារ​ធ្វើ​ពី​ឈើ​ពី​សំណាក់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ពីព្រោះ​សម្ភារ​ទាំងនោះ​ពុំ​មានការ​ទទួលស្គាល់​លើ​គុណភាព​ត្រឹមត្រូវ​ឡើយ ។ សហគ្រាស​វៀតណាម​នឹង​មានឱកាស​ច្រើន​ដើម្បី​បង្កើន​ការ​នាំ​ចូល​សម្ភារ​កែ​ច្នៃ​ពី​ឈើ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​» ។

លោក​បន្ត​ថា ៖ «​សហគ្រាស និង​អ្នក​ផលិត​ក្នុងស្រុក​ផ្នែក​កសិកម្ម គួរតែ​ពង្រីក​ចំណេះដឹង​របស់​ពួក​គេ​លើ​ការ​ធ្វើ​សមាហរណកម្ម និង​ផល​ប៉ះពាល់​លើ​វិស័យ​កសិកម្ម​ក្នុងស្រុក​» ។

ជាង​នេះ​ទៀត វៀតណាម​គួរតែ​បង្កើត​ប្រព័ន្ធ​និយាម​ដែល​មាន​តម្រូវការ​ពី​បណ្តា​ប្រទេស​សមាជិក TPP និង​សមាគម​សេដ្ឋកិច្ច​អាស៊ាន ព្រមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ដែល​គ្មាន​គុណភាព ។

មិនតែប៉ុណ្ណោះ វៀតណាម​គួរតែ​បង្កើន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​សហការ​វិនិយោគ​ជាមួយ​វិនិយោគិន​ពី​បណ្តា​ប្រទេស​ជា​សមាជិក TPP ដើម្បី​ស្វែងរក​កិច្ច​សហ​ប្រតិបត្តិ​ការ​ខាង​ផ្នែក​កសិកម្ម​ផង​ដែរ ។

ចំណែក​លោក Nguyen Thuy Linh ឱ្យ​ដឹង​ថា ៖ «​វៀតណាម​ត្រូវ​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​វិស័យ​កសិកម្ម ដើម្បី​បង្កើន​លទ្ធភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំ​ចេញ និង​បង្កើន​កំណើន​ផ្នែក​ផលិតកម្ម និង​ពាណិជ្ជកម្ម​» ៕