ព្រះមហាក្សត្រ​ខ្មែរ​ ៖ ​កសិករ​ខ្មែរ​​ច្រើនរង​គ្រោះ​ដោយសារ​តែ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ

ព្រះមហាក្សត្រ​ខ្មែរ​ ៖ ​កសិករ​ខ្មែរ​​ច្រើនរង​គ្រោះ​ដោយសារ​តែ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ​បាន​មាន​ព្រះរាជ​បន្ទូល​ថ្លែង​សុន្ទរកថា ក្នុង​នៅ​អង្គប្រជុំ​អន្ដរជាតិ​ ស្ដី​អំពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញថា ក្នុង​នាម​ជា​តំណាង​ប្រទេស​កម្ពុជា ដែល​មាន​គណៈប្រតិភូ​រដ្ឋមន្ដ្រី​បរិស្ថាន​ខ្មែរ​ចូលរួម​ផង​នោះ ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ​ដូច​ជា​កម្ពុជា ​ត្រូវ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ដំណាលគ្នា ហើយ​ទ្រង់​លើក​ឡើង​ថា នៅ​ក្នុង​ការ​ចរចា​កិច្ចព្រមព្រៀង​រយៈពេល​២​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​គេ​ត្រូវ​តែ​ប្រើប្រាស់​គោលការណ៍​សមធម៌ ។

ព្រះមហាក្សត្រ​ខ្មែរ បាន​មាន​បន្ទូល​ទៀត​ថា ប្រជា​កសិករ​ខ្មែរ​បាន​រង​គ្រោះ​ ដោយសារ​តែ​ការ​ផ្លាស់​ប្ដូរ​កម្រិត​ទឹកភ្លៀង និង​បញ្ហា​រាំង​ស្ងួត ខណៈ​ពេល​ដែល​ព្រឹត្ដិការណ៍​គ្រោះ​ធម្មជាតិ​ បាន​មានការ​កើនឡើង ​ធ្វើ​ឲ្យ​ខាត​សេដ្ឋកិច្ចជាតិ និង​ពលរដ្ឋ​បាត់បង់​ជីវិត​។

ព្រះ​អង្គ​បាន​មាន​បន្ទូល​លើក​ជា​ឧទាហរណ៍​ នៅ​ក្នុង​ព្រឹត្ដិការណ៍​ទឹកជំនន់​កាលពី​ឆ្នាំ​២០១៣​ ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខ្មែរ​ខាតបង់​ប្រយោជន៍​ ស្មើនឹង​២%​ នៃ​ផលិតផល​សរុប​ក្នុងស្រុក និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ក្នុង​នោះ​មាន​មនុស្ស​១២០​នាក់​បាន​ស្លាប់​ដែល​ភាគច្រើន​ជា​កុមារ​។