បន្តសវនាការ ​សំណុំ​រឿង​ជន​​ត្រូវចោទ​ សម្លាប់​សង្សារ​យក​សព ​ទម្លាក់ចោល​មាត់​ទឹក ​ក្បែរ​ស្ពាន​ជ្រោយ​ចង្វារ

រាជ​ធានី​ភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ នេះ បាន​បន្ត​បើក​សវនាការ​លើ​សំណុំ​រឿង​ជន​ត្រូវ​ចោទ​សម្លាប់​សង្សារ​ស្ត្រី​ជា​និស្សិត​វិទ្យា​ស្ថាន​វ៉ាន់​ដា គណ​នេយ្យ​ ហើយ​យក​សាក​សព​ទៅ​ទម្លាក់​ចោល​នៅ​មាត់​ទឹក​ក្បែរ​សាលា​បឋម​សិក្សា​ជ្រោយ​ចង្វារ​ សង្កាត់​ជ្រោយ​ចង្វារ​។

ប្រធាន​ក្រុម​ប្រឹក្សា​ គឺ​លោក​វ៉េង ហ៊ត់ អនុ​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចំពោះ​មុខ​ជន​ត្រូវ​ចោទ​ ហុង​ កា​លី​ឌីន ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ និង​មេធាវី​ការ​ពារ​ក្តី​។

កាល​ពី​សវនាការ​ថ្ងៃ​ទី​៣០ តុលា កន្លង​ទៅ​ សាក្សី​មួយចំនួន​បាន​ព្យាយាម​ឆ្លើយ​ដោះ​បន្ទុក​ឱ្យ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំ​រឿង​នេះ​ដែរ​។

សាក្សី​ទាំង​នោះ​បញ្ជាក់​ប្រហាក់​ប្រហែល​គ្នា​ប្រាប់​អង្គ​សវនាការ​ថា នៅ​មុន​ថ្ងៃ​កើត​ហេតុ​ និង​ថ្ងៃ​កើតហេតុ​ ឈ្មោះ​ហុង កាលី​ឌីន បាន​ស្ថិត​នៅ​ជួប​ជុំ​គ្នា​មិនបាន​ទៅ​ណា​ទេ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ឈ្មោះ​ហុង កា​លី​ឌីន ពុំ​បាន​សម្លាប់​នារី​ជា​សង្សារ​ឈ្មោះ​សុង​ ដាវីន ឡើយ​។

ទោះ​បី​ជាយ៉ាង​ណា​សវនាការ​នេះ​ គឺ​គ្រាន់​តែ​ចាប់​ផ្តើម​សាក​សួរ​សាក្សី​ប៉ុណ្ណោះ ហើយ​លទ្ធ​ផល​ក៏​ពុំ​ទាន់​ដឹង​នោះ​ដែរ​។

ឈ្មោះ​ហុង កា​លី​ឌីន អាយុ​២៨​ឆ្នាំ រស់​នៅ​ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​៤៣០​ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​​ចំការ​មន មុខ​របរ​ជាងជួស​ជុល​កុំ​ព្យូ​ទ័រ​ និង​ជា​មន្ត្រី​នគរ​បាល​ទើប​ប្រឡង​ជាប់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន​៣​បទ​ល្មើស​ គឺ​បទ​ឃាត​កម្ម​ បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​​៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត