ថៅកែក្រុមហ៊ុនមួយ ខឹងសមត្ថកិច្ច ផាកពិន័យរថយន្ត ស្រែកជេរពេញផ្លូវ

កំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាថៅកែក្រុមហ៊ុន មានទាំងអង្គរក្ស ការពារផងនោះ បានផ្ទុះកំហឹង នឹងសមត្ថកិច្ចចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដែលបានផាកពិន័យរថយន្តរបស់ខ្លួន ដោយបានស្រែកជេរពាក្យអសុរសជាច្រើន មកលើសមត្ថកិច្ច ។

មន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ ចំណុចក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយរថយន្តដែល ត្រូវផាកពិន័យម៉ាក ធុនត្រា ពាក់ស្លាក់លេខ ភ្នំពេញ 2AA-5399 ។ បន្ទាប់ពីស្រែកជេរចប់ ត្រូវបានអង្គរក្ស របស់លោកថៅកែខាងលើ ចុះពីរថយន្តមក សម្របសម្រួល ព្រោះដឹងថាថៅកែរបស់ខ្លួនខុស និងបានប្រើឥរិយាបថមិនសមរម្យ ជាមួយសមត្ថកិច្ចចរាចរណ៍ ខណៈដែលសមត្ថកិច្ចផាកពិន័យ មានទាំងវិក័យប័ត្រត្រឹមត្រូវ ៕

ថៅកែក្រុមហ៊ុនមួយ ខឹងសមត្ថកិច្ច ផាកពិន័យរថយន្ត ស្រែកជេរពេញផ្លូវ
ថៅកែក្រុមហ៊ុនមួយ ខឹងសមត្ថកិច្ច ផាកពិន័យរថយន្ត ស្រែកជេរពេញផ្លូវ
ថៅកែក្រុមហ៊ុនមួយ ខឹងសមត្ថកិច្ច ផាកពិន័យរថយន្ត ស្រែកជេរពេញផ្លូវ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត