​អត្ថប្រយោជន៍​នៃ​ពង​គ្រួច​

​អត្ថប្រយោជន៍​នៃ​ពង​គ្រួច​

​ពង​គ្រួច​គឺជា​អាហារ​ដែល​មនុស្ស​ភាគច្រើន​និយម​បរិភោគ​ណាស់ ហើយ​វា​ថែម​ទាំង​អាច​ធ្វើឱ្យ​ស្ត្រី​មក​រដូវ​ទៀងទាត់ មាន​ស្បែក​ស្អាត ជាងនេះទៅទៀត​វា​នឹង​ជួយ​ព្យាបាល​ជំងឺ​សួត ជំងឺ​ថ្លើម ជំងឺ​ក្រពះ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង ជំងឺលើសឈាម ជំងឺ​លូតលាស់​មិន​គ្រប់ ថែមទាំង​មាន​ជំងឺ​ជា​ច្រើន​ទៀត​ដែល​វា​អាច​ជួយ​បាន​។ តើ​មាន​អ្វីខ្លះ​?

ការពារ​ខួរក្បាល​
នៅក្នុង​ពង​គ្រួច​មាន​សារធាតុ​ពីរ​យ៉ាង​ដែល​អាច​ប៉ូវ​ខួរក្បាល​អ្នក​បាន វា​នឹង​ធ្វើឱ្យ​ខួរក្បាល​អ្នកមាន​សុខភាព​ល្អ ទោះបីជា​អ្នក​ប្រើ​ច្រើន​ក៏ដោយ​ក៏​វា​មិន​ចុះខ្សោយ​ដែរ អ្នក​នៅ​តែ​អាច​ចង​ចាំ​បាន​ល្អ ដូចនេះ​សម្រាប់​សិស្ស និង​និសិត្ស​ទាំងអស់​អាច​បរិភោគវាបា​ន​។​

 ការពារ​ចង្ខុ​វិញ្ញាណ​
សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ដែល​អង្គុយ​នៅ​តែ​មុខ​កុំព្យូទ័រ​ពេញ​មួយ​ថ្ងៃ​អាច​បរិភោគ​វា​បាន នោះ​វា​នឹង​ជួយ​ការពារ​ភ្នែក​អ្នក​ឱ្យ​មាន​សុខភាព​ល្អ មិន​ងាយ​មាន​ជំងឺ​ម្ញូប​ភ្នែក​ឡើយ​។​

បង្កើន​ការចងចាំ​
នៅក្នុង​ពង​គ្រួច​មាន​វីតាមីន​D​ជាច្រើន​ដែល​នៅក្នុង​ស៊ុត​ដទៃ​ទៀត​មិន​មាន​ខ្ពស់ ដូចនេះ​ក្រោយពេល​ដែល​អ្នក​បរិភោគ​រួច វា​នឹង​ធ្វើឱ្យ​ខួរក្បាល​អ្នក​ដំណើរការ​ល្អ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​អ្នក​មាន​ការចងចាំ​ល្អ មិន​ងាយ​ភ្លេច​ឡើយ​។​

មាន​កាឡូរី​ទាប​
បើ​អ្នក​ចង់​បរិភោគ​ស៊ុត​ផ្នែក​ក្រហម​ដែល​មិន​មាន​កាឡូរី​ខ្ពស់ អ្នក​អាច​បរិភោគ​ពង​គ្រួច​បាន ព្រោះ​នៅ​ក្នុង​នោះ​មាន​កាឡូរី​ត្រឹមតែ​៥១៥​មី​លី​ក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​នៅក្នុង​ពងមាន់​វិញ​មាន​៥៨៥​មី​លី​ក្រាម ដូចនេះ​ចំពោះ​អ្នក​ដែល​មិន​ហ៊ាន​បរិភោគ​ស៊ុត​ផ្នែក​ក្រហម ព្រោះ​ខ្លាច​ឡើង​កា​ឡូរី អ្នក​អាច​បរិភោគ​ពង​គ្រួច​នេះ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។