ក្រុមហ៊ុន គ្រឿងសំអាង២១ របស់តួកគី តាំងពិព័រណ៍ ស្វែងរកឱកាស ពាណិជ្ជកម្ម នៅកម្ពុជា

ភ្នំពេញ៖ កម្ពុជាជាប្រទេសមួយ កំពុងមានសេដ្ឋកិច្ចរីកចំរើនយ៉ាងឆាប់រហ័ស ក្នុងចំណោមប្រទេសអាស៊ាន ហើយកម្ពុជា ក៏ត្រូវបានកំណត់ថា ជាផ្នែកមួយនៃទីផ្សារសក្តានុពល ក្នុងវិស័យគ្រឿងសំអាងផងដែរ ហើយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមហ៊ុនគ្រឿងសំអាង របស់ប្រទេសតួកគី ចំនួន២១ បាននាំយកគ្រឿងសំអាង គ្រប់ប្រភេទរបស់ខ្លួនមកតាំងបង្ហាញ ដើម្បីចាប់យកឱកាសពាណិជ្ជកម្ម នៅក្នុងប្រទេសមួយនេះ។

ពិធីនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ដោយក្រុមហ៊ុនគ្រឿងសំអាងរបស់តួកគី បានដាក់តាំងបង្ហាញនូវគ្រឿងសំអាងរបស់ខ្លួន ក្នុងគោលបំណងធ្វើការ តភ្ជាប់រវាងក្រុមហ៊ុន គ្រឿងសំអាងតួគី ដែលជាផលិតផលមាន គុណភាពខ្ពស់ ខុសពីផលិតផលគ្រឿងសំអាងក្នុងពិភពលោក ហើយក្រុមហ៊ុនគ្រឿងសំអាងកម្ពុជា ក៏នឹងបានដោះដូរ ចែករំលែកបទពិសោធន៍ និងបង្កើតទំនាក់ទំនងអាជីវកម្ម ដែលមានសក្តានុពលក្រុមហ៊ុន Minh Vi Advertisement  និង Exhibition Service Co.Ltd បានសហការជាមួយ IKMIB នឹងរៀបចំនូវកម្មវិធីជំនួប ក្រុមអាជីវកម្មគ្រឿងសំអាងតួកគីនេះ ។

លោក ILKER OKAN តំណាងអ្នកនាំចេញ នៃក្រុមគ្រឿងសំអាងម៉ាក NOTE របស់ក្រុមហ៊ុន ALTONA COSMETICS បានថ្លែងនាឱកាសនោះថា ក្រោយបានមកបង្ហាញផលិតផល នៅប្រទេសកម្ពុជា លោក ជឿជាក់ថា ផលិតផលរបស់ក្រុមលោក នឹងអាចដណ្តើមទីផ្សារជាមួយគ្រឿងសំអាង របស់ប្រទេសដទៃទៀត ដោយសារផលិតផលនេះ បានចរាចរណ៍នៅប្រទេសចំនួន ៤០ រួចមកហើយនៅក្នុងពិភពលោក  ហើយលោកជឿជាក់ថា ប្រជាជនខ្មែរនឹងជឿជាក់ លើផលិតផលគ្រឿងសំអាង ដែលមានគុណភាព ហើយផលិតផលរបស់តួកគី មានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ។

សូមបញ្ជាក់ថា ប្រទេសតួកគី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ជាប់ចំណាត់ថ្នាក់ ក្នុងការផ្តល់ជូននូវគុណភាពខ្ពស់ ផលិតចម្រុះគ្រឿងសំអាង ហើយការនាំចេញ នៃឧស្សាហកម្មគ្រឿងសំអាងគ្រប់ប្រភេទ មានការកើនឡើង គួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ៕