ក្រុមការងារ រៀបចំផែនការ យុទ្ធសាស្រ្ត ទេសចរណ៍ អាស៊ានជួបគ្នា នៅកម្ពុជា

ភ្នំពេញ៖ ក្រុមការងាររៀបចំ ផែនការយុទ្ធសាស្រ្ត ទេសចរណ៍អាស៊ាន នៅថ្ងៃទី០១-០២ ធ្នូ នេះ បាន មកជួបប្រជុំគ្នានៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាលើការងាររៀបចំផែនការ ធ្វើយ៉ាងណាឲ្យវិស័យ ទេសចរណ៍នៅអាស៊ានមានការរីកចម្រើន។

លោក ទិត្យ ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោករដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថា ថ្ងៃនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមការងារស្តីពីរៀបចំផែនការ យុទ្ធសាស្រ្ត ទេសចរណ៍អាស៊ាន២០១៦-២០២៥។ ដោយមានការចូលរួមពីតំណាងប្រទេស ជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ានក្នុងគម្រោងផែនការ យុទ្ធសាស្រ្តអាស៊ាន និងអ្នកតំណាងសម្របសម្រួលផ្នែក ទីផ្សារ ទេសចរណ៍អាស៊ាន។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជម្រុញផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន២០១៦-២០២៥ សម្រាប់ការដាក់ជូនអនុម័ត ដោយថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន នៅកំឡុងវេទិកាទេសចរណ៍អាស៊ាន(ATF) ក្នុងខែមករា ឆ្នាំ ២០១៦នៅប្រទេសហ្វីលីពីន។

គួរបញ្ជាក់ថា បន្ទាប់ពីការទទួលបានជោគជយលើផែនការ យុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១១-២០១៥ដែលត្រូវបានរៀបចំ និងអនុម័តកន្លងមកនៅរាជធានីភ្នំពេញ គឺផែនការយុទ្ធសាស្រ្តទេសចរណ៍ អាស៊ាន២០១៦-២០២៥ត្រូវបាននឹងកំពុងរៀបចំដោយផ្ដោតលទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ អាស៊ាន នឹងក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ផ្ដល់នូវបទពិសោធន៍ និងភាពសម្បូរ បែប និងប្ដេជ្ញាអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និរន្តភាព គ្រប់ជ្រុងជ្រោយ និង តុល្យភាព សំដៅរួមចំណែកយ៉ាងសំខាន់ ដល់សុខមាលភាពសង្គម-សេដ្ឋកិច្ច នៃប្រជាជាតិអាស៊ាន”៕

ក្រុមការងារ រៀបចំផែនការ យុទ្ធសាស្រ្ត ទេសចរណ៍ អាស៊ានជួបគ្នា នៅកម្ពុជា

ក្រុមការងារ រៀបចំផែនការ យុទ្ធសាស្រ្ត ទេសចរណ៍ អាស៊ានជួបគ្នា នៅកម្ពុជា

ក្រុមការងារ រៀបចំផែនការ យុទ្ធសាស្រ្ត ទេសចរណ៍ អាស៊ានជួបគ្នា នៅកម្ពុជា