ជនជាតិស្វីស សុខចិត្តស្លាប់ នៅជាយក្រុង ព្រះសីហនុ នាតំបន់ព្រៃភ្នំ ធម្មជាតិ ដ៏ស្ងប់ស្ងាត់

ព្រះសីហនុ៖ បុរសជាតិស្វីសម្នាក់ បានស្លាប់ក្នុងផ្ទះជួល របស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិត ខាង រហូតដល់ខាងសមត្ថកិច្ចចុះមកធ្វើការពិនិត្យពិច័យ ។ ហេតុការណ៍បានកើតឡើងនាវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅជាយក្រុងព្រះសីហនុ នាតំបន់ភ្នំសំបូរព្រៃឈើ ស្រស់បំព្រង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Schmidlin Markus Gaston ភេទ ប្រុស កើតថ្ងែទី ២០ ខែមករា ឆ្នាំ១៩៥៧ ជនជាតិស្វីសកាន់លិខិតឆ្លងដែនលេខ X2986485 សុពលភាព ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ។

ប្រភពពីស្រ្តីឈ្មោះ Schmidlin Gabriele កើតនៅឆ្នាំ១៩៦៤ ត្រូវជាភរិយាជនរងគ្រោះបានប្រាប់ឲ្យដឹង ថា ពីរនាក់ប្តីប្រពន្ធគាត់បានមកជួលផ្ទះនេះ ស្នាក់នៅអស់រយៈពេល២ឆ្នាំកន្លងមកហើយហើយនៅ រយៈពេលចុងក្រោយនេះ ជំងឺរបស់ប្តីគាត់ បានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងក្លា បើទោះបីជា ខិតខំ ព្យាបាលទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងណាក៏មិនបានធូរស្រាលឡើយ រហូតដល់ប្តី របស់បានស្លាប់នៅព្រឹកថ្ងៃនេះតែម្តង ។

លោកស្រីជាភរិយាក៏បានបញ្ជាក់ឲ្យដឹងដែរថា ដោយស្ថានភាពជំងឺមិនធូរស្បើយគាត់ក៏បានស្នើប្តី របស់ គាត់ត្រលប់ទៅស្រុកកំណើតវិញដែរ ប៉ុន្តែត្រូវបានប្តីរបស់គាត់បដិសេធ សុំស្លាប់នៅតំបន់ផ្ទះជួលនេះ តែម្តងព្រោះគាត់ស្រលាញ់ធម្មជាតិខៀវស្រងាត់ និងជាទីស្ងប់ស្ងាត់ ដូចនេះគាត់ក៏បានឯកភាពតាម សំនូមពរតាមប្តីរបស់គាត់ព្រោះជាសិទ្ធិក្នុងការជ្រើសរើស ទីកន្លែងនាទីដង្ហើមចុងក្រោយរបស់ជនជាតិ គាត់ ។

 លោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាល ដែលបានចូលរួមធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារជម្ងឺរ៉ាំរៃ (រលាកថ្លើម) ពិតប្រាកដមែន ។ បច្ចុប្បន្នសាកសពត្រូវ ប្រគល់ឲ្យក្រុមគ្រួសារយកទៅបូជានៅវត្តឥន្ទញាណ ហៅវត្តក្រោមក្នុងក្រុង ព្រះសីហនុ ៕

ជនជាតិស្វីស សុខចិត្តស្លាប់ នៅជាយក្រុង ព្រះសីហនុ នាតំបន់ព្រៃភ្នំ ធម្មជាតិ ដ៏ស្ងប់ស្ងាត់

ជនជាតិស្វីស សុខចិត្តស្លាប់ នៅជាយក្រុង ព្រះសីហនុ នាតំបន់ព្រៃភ្នំ ធម្មជាតិ ដ៏ស្ងប់ស្ងាត់

ជនជាតិស្វីស សុខចិត្តស្លាប់ នៅជាយក្រុង ព្រះសីហនុ នាតំបន់ព្រៃភ្នំ ធម្មជាតិ ដ៏ស្ងប់ស្ងាត់