រថយន្ត​ដឹក​ទឹក​ផ្លែឈើ​ជូ​លី​បុក​ម៉ូតូ​ម្តាយកូន​២​នាក់​ស្លាប់​និង​៤​នាក់​របួសធ្ងន់​ស្រាល

កំពង់ស្ពឺ: ​ម្តាយ​និង​កូន​បាន​ស្លាប់ និង​មនុស្ស​៤​នាក់​ផ្សេងទៀត​បាន​រង​របួស​ធ្ងន់ និង​ស្រាលបង្កឡើង​ដោយ​រថយន្ត​ដឹក​ទឹក​ផ្លែឈើ​កញ្ចប់​ជូ​លី បើក​បុក​ម៉ូតូ​​ពីក្រោយ​អូស​ចូល​ប្រឡាយ​។​

​ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៤​រសៀល ថ្ងៃទី​៣០ ខែវិច្ឆិកាឆ្នាំ​២០១៥​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​៤២-៤៣ស្ថិតក្នុង ភូមិ​ចំការ​ដូង ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​លោ​អ៊ុំ ស្រី​សិ​ម អាយុ​៦៨​ឆ្នាំ​មុខរបរ​ធ្វើស្រែ​ត្រូវជា​ម្តាយ​នឹង​ជីដូន​ស្រី្ត​និងក្មេងប្រុស​ដែល​បាន​ស្លាប់​ដោយសារ​រថយន្តបុក​ពីក្រោយ​នោះបាន​និយាយថា​ស្ត្រីឈ្មោះ​សឹម អាត ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ម្ហូប​មុខ​រោងចក្រ​និង​កូនប្រុសឈ្មោះ​ថុង ហួរ​ភេទ​ប្រុស​អាយុ​៨​ឆ្នាំ​ជា​សិ​ក្ស​រៀន​ថ្នាក់​ទី​១​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ គឺ​កូនស្រី​របស់គាត់​បាន​ជិះ​ម៉ូតូមួយគ្រឿង​ម៉ាក វេ​វ អែ​ស ពណ៌​ស្លែ គា្មន​ស្លាក​លេខ ទៅ​ដឹក​កូន​៣​នាក់​នឹង​ក្មួយ​២នាក់​ដែល​រៀន​នៅ​សាលាបឋមសិក្សា​វត្ត​សា​ឡូង ពេល​ត្រឡប់​មកពី​សាលា​មកដល់ចំណុចកើតហេតុ​គ៏​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក់លេខ​ភ្នំពេញ​3C7153​បើក​ដោយ​ឈ្មោះ​ហ​ត រដ្ឋា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅក្នុងភូមិ​ខ្លែង​ពណ៌ ឃុំ​ជ្រិ​យ​មាន ស្រុក​ព្រៃឈ ខេត្ត​កំពង់​​ចាម​បើក​ស្រប​ទិស​គ្នា ពី​កើតមក​លិច​ដូចគ្នា​បាន​បុក​ចំ​ពេញ​ពីក្រោយ​និង អូស​ចូល​ប្រឡាយ​បណ្តាលអោយមនុស្ស​២​នាក់​ស្លាប​និង​៤​អ្នករងរបួស​ធ្ងន់​ស្រាល​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​បានធ្វើ​ការឃាត់ខ្លួន ព្រមទាំងវត្ថុតាង​ទាំងអស់ យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​​អនុវត្ត តាម​នីតិវិធី​ច្បាប់​។ រីឯ​សាកសព​ម្តាយ​និង​កូន ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារយកទៅ​ចាត់​ចែ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

រថយន្ត​ដឹក​ទឹក​ផ្លែឈើ​ជូ​លី​បុក​ម៉ូតូ​ម្តាយកូន​២​នាក់​ស្លាប់​និង​៤​នាក់​របួសធ្ងន់​ស្រាល

រថយន្ត​ដឹក​ទឹក​ផ្លែឈើ​ជូ​លី​បុក​ម៉ូតូ​ម្តាយកូន​២​នាក់​ស្លាប់​និង​៤​នាក់​របួសធ្ងន់​ស្រាល
រថយន្ត​ដឹក​ទឹក​ផ្លែឈើ​ជូ​លី​បុក​ម៉ូតូ​ម្តាយកូន​២​នាក់​ស្លាប់​និង​៤​នាក់​របួសធ្ងន់​ស្រាល