ឆ្នាំ​២០១៥ រដ្ឋាភិបាល​ជ្រើសរើស​ជនពិការ ចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង ស្ថាប័នរដ្ឋ ចំនួន​៤០ ចំនួន​២​ភាគរយ ស្មើនឹង​៣.៩៤៩​នាក់​

ភ្នំពេញ: ​នៅក្នុង​ទិវា​ជនពិការ​ជាតិ និង​អន្តរជាតិ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​ខាងមុខនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ស្ថាប័នរដ្ឋ និង​ឯកជន​បន្ត​យកចិត្តទុកដាក់ ចូលរួម​លើកទឹកចិត្ត និង​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​ជន​ពី​ការ​នៅ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង ។​

​នៅក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៧ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៣ នៅ​ឆ្នាំនេះ សម្តេច​បាន​អំពាវនាវ​៧​ចំណុច ឱ្យ​ស្ថាប័នរដ្ឋ និង​ឯកជន ខិតខំ​លើកទឹកចិត្ត​ជនពិការ​នៅ​កម្ពុជា ដូចជា​សម្រួល​ដល់ទី​ក​ន្លែ​ង សាធារណៈ​សម្រាប់​ជនពិការ​ឱ្យបាន​ល្អ លើកកម្ពស់​ការរស់នៅ​របស់​ជនពិការ ផ្តល់​សិទ្ធិ​ឱ្យ​កាន់​មុខតំណែង​សម​រម ជ្រើសរើស​ជនពិការ ឱ្យធ្វើ​ការងារ​នៅក្នុង​វិស័យ​រដ្ឋ​និង​ឯកជន បង្កើត​ការងារ​សម្រាប់​ជនពិការ​ជាដើម​។​

​សុខុមាលភាព​របស់​ជ​ន​ពិការ​ក៏ត្រូវ​បាន​យកចិត្តទុកដាក់​ពី​គ្រប់​មជ្ឈដ្ឋាន ជនពិការ​ត្រូវបាន​ផ្តល់​អាទិភាព​ក្នុងការ​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង ស្ថាប័នរដ្ឋ ចំនួន​៤០​។ គិត​ក្នុង​ឆ្នាំ​២០១៤ មាន​ជនពិការ​ចូល​បម្រើការ​ងារ​សរុប​ចំនួន​២.៣២០​នាក់ ក្នុងនោះ​ពិការ​កម្រិតធ្ងន់​មាន​ចំនួន​១១៥​នាក់ ដែល​ក្នុង​ម្នាក់​គិត​ស្មើនឹង​ចំនួន​២​នាក់​នៃ​ជនពិការ​ធម្មតា បើ​គិត​ជា​ចំនួន​សរុប​គឺ​២.៥៥០​នាក់ ស្មើនឹង​១,១៧​ភាគរយ នៃ​ចំនួន​បុគ្គលិក​សរុប​ដែល​បច្ចុប្បន្ន ក្រសួង ស្ថាប័ន​នីមួយៗ បាននិងកំពុង​ជ្រើសរើស​ឲ្យ​គ្រប់​តាម​អត្រា​កំណត់​ចំនួន​២​ភាគរយ នៅក្នុង​ឆ្នាំ​២០១៥ គឺ​ស្មើនឹង​៣.៩៤៩​នាក់​។

​ខាងក្រោម​នេះ ជា​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​៖​