ប្រទះឃើញ​នារី​ម្នាក់​បាន​ចង​.​ក​សម្លាប់ខ្លួន ក្នុង​បន្ទប់​ផ្ទះជួល​

ភ្នំពេញ: នារី​ម្នាក់​សំរេចចិត្ត​ធ្វើអត្តឃាត​ចង​.​ក​សម្លាប់ខ្លួន​និង​ក្រមា​ចងភ្ជាប់​សសរ​ដែក ហើយត្រូវបាន​អ្នកជិតខាង​ប្រទះឃើញ​និង​ជួយ​ដឹក​មក​មន្ទី​ពេទ្យ​កាល់ម៉ែត តែ​ជាអកុសល់​នាង​បាន​ស្លាប់​បាត់ទៅហើយ​។ ការប្រទះឃើញ​និង​បង្ក​ឲ្យ​ភា្ញ​ក់​ផ្អើល​នេះបាន កើតឡើង​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅក្នុងបន្ទប់​ជួល​លេខ​២១០ ផ្ទះ​លេខ​១១B ផ្លូវ​លេខ​១០១ ក្រុម​១៩ ភូមិ​៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។​

​នារី​ដែល​បានគិត​ខ្លី​និង​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​នេះ​មានឈ្មោះ ហង្ស តុលា  អាយុ២៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ មាន​ស្រុកកំណើតខេត្តពោធិសាត់ ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បានមក​ដល់​ហើយ​បាន​ពិនិត្យ លើ​ខ្លួនសាកសព ដោយ​គ្មាន​ឃើញ​អ្វី​ប្លែក​ទេ ហើយ​បាន​ប្រគល់ជូន​សាច់​​ញាតិ​បងប្អូន ដឹក​សព​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​។​

 អ្នកជិតខាង​បន្តទៀតថា សង្ស័យ​នាង​មាន​វិ​បាត់​ស្នេហា ។​បើ​តាមរយៈ​សាច់ញាតិ​នារីរងគ្រោះ​បាន​ឲ្យ​ដឹងថា បញ្ហា​ដែល​នាំ​ឲ្យ​នាង​សំរេចចិត្ត​ធ្វើអត្តឃាត​ចង​.​កដោយសារ​តែមាន​បញ្ហា​សេដ្ឋកិច្ច និង​ម្យ៉ាងទៀត អាចមាន​វិបត្តិ​ជាមួយ​សង្សារ​របស់នាង​ផង ៕​