ទីផ្សារ​ឡើង​កម្តៅ Samsung ផ្លាស់​ប្ដូរ​ប្រធាន​អាជីវកម្ម​​ទូរសព្ទ​​​ថ្មី បង្កើន​ឥទ្ធិពល​ប្រកួត​ប្រជែង​ទីផ្សារ​

ទីផ្សារ​ឡើង​កម្តៅ Samsung ផ្លាស់​ប្ដូរ​ប្រធាន​អាជីវកម្ម​​ទូរសព្ទ​​​ថ្មី បង្កើន​ឥទ្ធិពល​ប្រកួត​ប្រជែង​ទីផ្សារ​

ក្រុមហ៊ុន Samsung បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ខ្លួន​បាន​ផ្លាស់​ប្ដូរ​ប្រធាន​ផ្នែក​អាជីវកម្ម​ទូរសព្ទ​ថ្មី ជា​ការ​ប្រឹងប្រែង​ដើម្បី​បង្កើន​ឥទ្ធិពល​​​ក្នុង​ពេល​​​ទីផ្សារ​ប្រកួត​ប្រជែង​​​​ទូរសព្ទ​​​កាន់​តែ​​ឡើង​កម្តៅ​​ឥត​ឈប់​។

 

ទីផ្សារ​ឡើង​កម្តៅ Samsung ផ្លាស់​ប្ដូរ​ប្រធាន​អាជីវកម្ម​​ទូរសព្ទ​​​ថ្មី បង្កើន​ឥទ្ធិពល​ប្រកួត​ប្រជែង​ទីផ្សារ​

លោក Shin Jong-Kyun

 

បើ​យោង​តាម​ទី​ភ្នាក់ងារ​ Bloomberg ថា​ក្រុមហ៊ុន​ Samsung នឹង​ដាក់​លោក​Koh Dong-Jin ដែល​ជា​មនុស្ស​សំខាន់​នៃ​ជោគជ័យ​របស់​ Galaxy S6 និង Note 5 ជំនួស​លោក Shin Jong-Kyun​ ដែល​ជា​ប្រធាន​អាជីវកម្ម​ទូរសព្ទ​នានា​ពេល​បច្ចុប្បន្ន​នេះ។

 

ការ​ផ្លាស់​ប្ដូរ​នេះ​ត្រូវ​បាន​ប្រកាស​ថា​ជា​ផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​ការ​គ្រប់គ្រង​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Samsung។

 

ក្រុមហ៊ុន Samsung បាន​បន្ត​ទៀត​ថា នេះ​ជា​ពេល​ដ៏​លំបាក។ Galaxy លែង​ជា​គូ​ប្រជែង​តែ​មួយ​របស់​ក្រុមហ៊ុន ​Apple ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ក្រុមហ៊ុន​ផលិត​ស្មាត​ហ្វូន​របស់​ប្រទេស​ចិន​ដូច​ជា​ ​Xiaomi​ ​និង​ ​Huawei​។ ហេតុ​នេះ​​ទើប Galaxy មិន​បាន​ក្លាយ​ជា​ផលិត​ផល​ដែល​លក់​ដាច់​កំពូល​នៅ​ទី​ផ្សារ​ប្រទេស​ចិន​។

 

ទីផ្សារ​ឡើង​កម្តៅ Samsung ផ្លាស់​ប្ដូរ​ប្រធាន​អាជីវកម្ម​​ទូរសព្ទ​​​ថ្មី បង្កើន​ឥទ្ធិពល​ប្រកួត​ប្រជែង​ទីផ្សារ​

បន្ត​អាន៖ ទូរសព្ទ​ដៃ MEIZU មាន​លក់​នៅ​ទី​ផ្សារ​កម្ពុជា​ហើយ

បន្ត​អាន៖ វីដេអូ​បង្ហាញ​រូបរាង​កាន់​តែ​ច្បាស់​ម៉ូតូ​ហុងដា​ឌ្រីម ២០១៦

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ Businessinsider