ក្លិប​គីរីវង់​​បណ្ដុះ​​​យុវជន​ក្រោម​ ១៧​ឆ្នាំ​​​បាន​ជាង​ពីរ​ខែ​ហើយ

ក្លិប​គីរីវង់​​បណ្ដុះ​​​យុវជន​ក្រោម​ ១៧​ឆ្នាំ​​​បាន​ជាង​ពីរ​ខែ​ហើយ

ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ​បាន​​ចាប់​​ផ្ដើម​បណ្ដុះ​ថ្នាល​យុវជន​អាយុ​ក្រោម​ ១៧​​ឆ្នាំ​ (U17) ​​របស់​ខ្លួន​បាន​​ជាង​ពីរ​មក​ហើយ​ ដែល​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​នៅ​ទីលាន​មជ្ឈមណ្ឌល​ជាតិ​កីឡា​ក្រុង​ដូន​កែវ ​ខេត្ត​តាកែវ​​។

 

ក្លិប​គីរីវង់​​បណ្ដុះ​​​យុវជន​ក្រោម​ ១៧​ឆ្នាំ​​​បាន​ជាង​ពីរ​ខែ​ហើយ

ក្រុម​គីរីវង់​សុខសែន​ជ័យ​

 

​លោក ផាន់ ចាន់​ផាត​ គ្រូ​ជំនួយ​ និង​គ្រូ​បង្គោល​ក្រុម​យុវជន​របស់​ក្លិប​គីរីវង់​សុខ​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​យុវជន​របស់​លោក​បាន​ចាប់​ផ្ដើម​​ហ្វឹកហាត់​យ៉ាង​សកម្ម​​ជាង​ពីរ​ខែ​មក​ហើយ នៅ​ទីតាំង​ខាង​លើ​។ ​​កីឡាករ​ក្នុង​ក្រុម​យុវជន​ភាគ​ច្រើន​ជា​សិស្ស​ដែល​កំពុង​សិក្សា​នៅ​តាម​វិទ្យាល័យ​នានា​ក្នុង​ខេត្ត​តាកែវ​​ ដែល​ស្រលាញ់​វិស័យ​កីឡា​បាល់ទាត់​។

 

​គ្រូ​ជំនួយ​រូប​នេះ​បន្ត​ថា ដោយ​សារ​ទទួល​បាន​ការ​ណែនាំ​ពី​លោកឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន ប្រធាន​ក្លិប​​​ឲ្យ​ធ្វើ​យ៉ាង​ណា​ចាប់​ផ្ដើម​បណ្ដុះ​ថ្នាល​យុវជន​ឲ្យ​បាន​ច្រើន​ និង​ល្អ​ៗ ដើម្បី​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ក្រុម​ជៀសវាង​ការ​នាំ​ចូល​កីឡាករ​មក​ពី​ក្រៅ​ប្រទេស។ ការ​បង្កើត​ថ្នាល​យុវជន​​ក៏​ដើម្បី​ចូល​រួម​បណ្ដុះ​​បណ្ដាល​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​​ដើម្បី​ត្រៀម​​ខ្លួន​ សម្រាប់​​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។

 

​​​​​លោក​បន្ថែម​ថា បច្ចុប្បន្ន​​​ក្រុម​យុវជន​ក្រោម​ ១៧​ឆ្នាំ​របស់​គីរីវង់​មាន​កម្រិត​បច្ចេកទេស​នៅ​​ខ្វះ​ខាត​ច្រើន​ដែល​ត្រូវ​កែលំអ​​ទាំង​កម្លាំង​ និង​ការ​គ្រប់​គ្រង​បាល់។ ​ប៉ុន្តែ​មូល​ហេតុ​នេះ​ក៏​អាច​មក​ពី​ពួក​គេ​​​ជាប់​រវល់​​​នឹង​ការ​សិក្សា​ដែល​​ក្រុម​យុវជន​ទាំង​អស់​ត្រូវ​បែង​ចែក​ពេល​វេលា​ហ្វឹកហាត់​បាល់​ទាត់​ផង​ និង​រៀន​ផង​៕

 

អត្ថបទ៖ ​ស្រី សុវណ្ណដារ៉ា​​