វិធីសាស្ត្រ​កែខៃ​បបូរមាត់​ស្ងួត​នៅ​រដូវរងា​

​ចំណេះដឹង​៖​ស្ត្រី​សុទ្ធតែ​ធ្លាប់​ជួបប្រទះ​បញ្ហា​បបូរមាត់​ស្ងួត​ពេល​ចូលដល់​រដូវរងា ដោយ​មូលហេតុ​ច្រើនយ៉ាង មិន​ថា​ងូតទឹក​ដោយ​ទឹក​ឧណ្ហៗ រាងកាយ​ខ្វះ​ជាតិ​ទឹក ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ ទាំង​ធ្វើ​ឲ្យ​បបូរមាត់​ស្ងួត រហូតដល់​បែក​របក​ជា​បន្ទះ​តូចៗ​។ ដូច្នេះ​គួរ​ថែទាំ​បបូរមាត់​ដូចខាងក្រោម​៖

+ ក្រែ​មរ​លោង ៖​ក្រែ​ម​ប្រភេទ​នេះ មាន​លក្ខណៈ​ស្រដៀង​ក្រែ​ម​លាប​បបូរមាត់​បែប​ដើម​ទូទៅ តែ​ពេល​លាប​លើ​បបូរមាត់ នឹងមិន​មាន​ពណ៌ ជួយ​បន្ថែមសំណើម​ឲ្យ​បបូរមាត់​ជាប់​ធន់​បានយូរ ទោះបី​លាប​ច្រើន​ក៏ដោយ​។ ក្រែ​មរ​លោង សមស្រប​សម្រាប់​អ្នកមាន​បញ្ហា​បបូរមាត់​ស្ងួត ឬ​របក​បែក ប្រើ​បាន​គ្រប់​វ័យ ព្រោះ​មិន​ចេញ​ពណ៌ ពេល​លាប​ហើយ អាច​ប្រើ​លាប​មុន​លាប​ក្រែ​ម​ទូទៅ​ផងដែរ​។​

+ ក្រែ​ម Balm ( Lip Balm ) : ក្រែ​ម​លាប​បបូរមាត់​ប្រភេទ​នេះ​ស​ដៀង​ក្រែ​មរ​លោង និង​មាន​លក្ខណៈ​ទន់​ស្រដៀង​ម្សៅ​លាយ​ទឹក ផ្សេង​ពី​ក្រែ​មរ​លោង​ដែល​និយម​ផលិត​ជា​បំបង់ ដើម្បី​ងាយ​ចំពោះ​ការ​ប្រើតែ​ក្រែ​ម Balm ពី​បាក​ប្រើ ព្រោះ​ត្រូវ​ប្រើ​ជ្រក​ល់​ម្រាមដៃ​ចូលទៅ​លើ​សាច់​ក្រែ​ម ដើម្បី​ឲ្យ​សាច់​ក្រែ​ម​ជាប់​ចុងដៃ ហើយ​លាប​លើ​បបូរមាត់ ដើម្បី​បន្ថយ​បញ្ហា​បបូរមាត់​ស្ងួត​របក​ប្រេះ​ប​ឬ​ក​។​

+ ក្រែ​ម​ថ្លា ៖​ជា​ក្រែ​ម​បែប​ទឹក ដែល​ផ្តល់​ភាពស្រស់ស្អាត ពេល​លាប​លើ​បបូរមាត់​ច្រើនជាង​ក្រែ​ម​លាប​បបូរមាត់​ដែល​លាប​ដើម្បី បន្ថយ​បញ្ហា​មាត់​ស្ងួត ប្រេះ​របក ព្រោះ​ក្រែ​ម​ថ្លា ជា​ក្រែ​ម​មាន​ពណ៌​ស្អាត តែ​មិន​ចេញ​ពណ៌​ខ្លាំង​ពេល​សក្តិសម​សម្រាប់​ការប្រើ​ការជំនួស​ក្រែ​ម​លាប មាត់​ទូទៅ​។

​ក្រែ​ម​ថ្លា មានគុណ​សម្បត្តិ​ពិសេស គឺជា​វត្ថុ​រាង​ដូច​ទឹក បន្ថែមសំណើម​ឲ្យ​បបូរមាត់​គ្រប់ពេល តែ​ក្រែ​ម​ថ្លា ជា​ក្រែ​ម​ផលិត​ចេញ​មកជា​វត្ថុ​រាវ  ត្រូវ​លាប​ឲ្យ​ញឹកញាប់ ព្រោះ​ក្រែ​ម​ថ្លា នឹង​ស្ងួត និង​ហូរ​ទៅ​ផ្នែក​ក្រោម​របស់​មាត់ ទើបត្រូវ​លាប​បន្ថែម​ញឹកញាប់​៕

វិធីសាស្ត្រ​កែខៃ​បបូរមាត់​ស្ងួត​នៅ​រដូវរងា​