ធនា​គារ​ជាតិ​សាខា​កំពត​ ខេត្តកំពត​ត្រូវ​បាន​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

ខេត្តកំពត ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ​វិច្ឆិកា ​​២០១៥​នេះ លោក​ជា ចាន់​តូ​ អគ្គ​ទេ​សា​ភិ​បាល​ធនាគារជាតិ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ធនាគារជាតិ​សាខា​ខេត្ត​។

​ក្នុង​កម្មវិធី​បើក​សម្ភោ​ធ​អគារ​ធនាគារជាតិ​សាខា​កំពត​នា​ពេល​នេះ​ក៍​មាន​វត្តមាន​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​លោក​អភិបាលខេត្ត​ទាំង​ពីរ កំពត កែប និង​មន្ត្រី​បុគ្គលិក​របស់​ធនាគារ​ខេត្ត​ទាំង​ពីរ រួម​និង​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថា​ប​ន័នា​នា​ក្នុង​ខេត្ត​ទាំង​ពីរ​ គរុ​សិស្សសាលា​ពេទ្យ​ភូមិភាគ សរុប​ភ្ញៀវ​ចូលរួម​ប្រមាណ​ជិត​៦០០​នាក់​។

លោក ម៉ុ​ញ ឈិ​ន ​នាយក​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្ត​បាន​សំដែង​នូវ​គារវកិច្ច​ចំពោះ​ថ្នាក់ដឹកនាំ​អគ្គទេសាភិបាល​ថ្នាក់ដឹកនាំ​ជា​ប្រតិភូ​របស់​អគ្គទេសាភិបាល​ និង​ថ្នាក់ដឹកនាំ​ជា​ភ្ញៀវ​កិត្តិយស ប្រធាន​ក្រុមប្រឹក្សា​ និង​អភិ​បាល​នៃ​គណៈអភិបាលខេត្ត​ទាំង​ពីរ កែប-កំពត​។

លោក ម៉ុ​ញ ឈិ​ន​ បាន​ថ្លែងប្រាប់​ថ្នាក់ដឹកនាំ​​ និង​ភ្ញៀវ​នូវ​ប្រវត្តិ​សង្ខេប​ខ្លះ​ៗ​របស់​ធនាគារជាតិ​នៃ​កម្ពុ​ជានា​ពេល​នេះ​ក្រោយ​ថ្ងៃ​ជ​យ័​ជំនះ​៧​មក​រា ​ឆ្នាំ​១៩៧៩ ​លើ​របប​កម្ពុជា​ប្រ​ធិ​ប​តេ​យ្យ​រួច​មក​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពត​ត្រូវ​បាន​បង្កើត​ឡើង​វិញ​នៅ​ថ្ងៃ​១​ ខែ​មិ​នា ឆ្នាំ​១៩៨០ ស្ថិត​នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។

អគារ​នេះ​ជា​សំណង់​ចាស់ សាងសង់​ឡើង​ក្នុង​ទស​វត្ស​​ឆ្នាំ​១៩៣០ ​ជំនាន់​អាណានិគម​បារាំង​សំរាប់​បំរើ​ការងារ​បើកប្រាក់​បៀវត្សមន្ត្រីរាជការ​ជំនាន់​នោះ​។ លោក​បន្ត​ថា អគារ​ដែល​ចាស់​ទ្រុឌទ្រោម​នា​ជំនាន់​នោះ​មានកំ​ពស់​​១​ជាន់​ ដំបូល​ប្រក់​ក្បឿ​ង​ស្រកាត្រី​សាងសង់​បែប​រចនាបថ​បារាំង​។

នៅ​ចុងឆ្នាំ​១៩៧៩​ អគារ​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ខេត្ត​នា​សម​យ័​នោះ​យក​កំលាំង​កម្មករ​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ធ្វើការ​កែ​លំអ​​ជួសជុល​ លាប​ពណ៌​ ប្រក់​ដំបូល​តាម​លំនាំ​ដើម ​និង​បាន​ប្រគល់​ឲ្យ​មក​ធនាគារជាតិ​នៃ​កម្ពុជា​គ្រប់គ្រង​រហូត​ដល់​បច្ចុប្បន្ន​នេះ​។

លោក​បាន​បញ្ជាក់​ថា​ កាលនោះ​មាន​មន្ត្រី​បុគ្គលិក​បំរើ​ការងារ​សរុប​ចំនួន​តែ​១៥​នាក់​ ប្រុស​១០​នាក់​ និង​ស្ត្រី៥​នាក់​ប៉ុណ្ណោះ​។ លោក​កែន ​ស​ត្ថា ​អភិ​បា​នៃ​គណៈអភិបាលខេត្ត​កែប​បាន​ថ្លែង​ថា ​ចំពោះ​ស​មិ​ទ្ធផល​ដ៏​មាន​តម្លៃ​នេះ​លោក​សង្ឃឹម ​និង​ជឿជាក់​ថា​ សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពត​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ធ្វើ​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ខេត្ត​ និង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ស្រប​តាម​យុ​ទ្ឋ​សាស្ត្រ​ និង​អភិវឌ្ឍន៍​វិ​ស​យ័​ហិរញ្ញវត្ថុ​២០១១-២០២០​ របស់​រាជរដ្ឋាភិបាល​៕