ពលករ​ខ្មែរ​ម្នាក់​​ត្រូវ​ម៉ាស៊ីន​កិន​សាច់​កៀប​ជាប់​ម្រាមដៃ​គួរឱ្យ​អាណិត

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ប្រភព​​ព័ត៌​មាន​ពី​ខេត្ត​រ៉ា​ក់​យ៉ង​ ប្រទេស​ថៃ​ ឱ្យ​ដឹងថា​ ​ខណៈកំពុង​ធ្វើការ​សុខៗ​ក៏​​​ត្រូវ​​ម៉ាស៊ីន​កិន​សាច់​​កៀប​ជាប់​ម្រាម​ដៃ​ខាង​ឆ្វេង​​​ដល់​ទៅ​៤​​ នៅ​សល់​តែ​មេដៃ​១​​គួរ​ឱ្យ​អាសូរ​​បំផុត ​កាលពី​វេលា​​ម៉ោងជាង​៤​​រសៀល​​ថ្ងៃ​ទី​២១​ វិច្ឆិកា​ ២០១៥ កន្លង​ទៅនេះ ​នៅ​ខេត្ត​រ៉ា​ក់​យ៉ង ​ប្រទេស​ថៃ​ ។

​​ក្រោយ​ពី​​កើត​ហេតុ ពល​ករ​​ខ្មែរ​រង​គ្រោះ​​បាន​ត្រូវ​​​គេ​​ដឹក​​យក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ​ ទាំង​​ម្រាម​ដៃ​ជាប់​ក្នុង​ម៉ាស៊ីន​ ។ ទោះ​បី​ជា​យ៉ាងណា​​ក្តី​ ករណី​ខាងលើ​​នេះ គេ​មិន​ស្គាល់​អត្តសញ្ញាណ​​​​​បុរស​រង​គ្រោះ​​នៅឡើយ​ទេ ។

​​ចំណែក​​​ប្រភព​ពី​អ្នក​មើលថែ​ជន​រង​គ្រោះ​វិញ​បាន​ប្រាប់​កោះសន្តិភាព​ថា ​ជន​រង​គ្រោះ​​រហូត​មក​ដល់​​ថ្ងៃ​ទី​៣០​ ​ខែវិច្ឆិកា ម្សិល​មិញនេះ កំពុង​សម្រាក​ព្យាបាល​​ជំងឺ​​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ​នៅឡើយ ​តែ​មិន​បាន​​រៀប​រាប់​​ប្រាប់​ពី​​ស្ថាន​ភាព​រ​បួស ​ថា​តើ​ត្រូវ​គេ​កាត់​ម្រាមដៃ​ ឬ​យ៉ាងណា​នោះ​ទេ​?​

  • ពលករ​ខ្មែរ​ម្នាក់​​ត្រូវ​ម៉ាស៊ីន​កិន​សាច់​កៀប​ជាប់​ម្រាមដៃ​គួរឱ្យ​អាណិត已关闭评论
  • 205 views
  • Hide Sidebar
    A+
Publish on:2015/12/01  Category:ក្នុងស្រុក
Tags: