របៀប​បើក Settings សំងាត់​នៅ​លើ​ឧបករណ៍​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android 6.0 Marshmallow

ចំពោះ ប្រព័ន្ធប្រតិបត្តិការ Android Lollipop ជំនាន់ 5.1 យើងអាចបើក បានត្រឹមតែ Developer options ប៉ុណ្ណោះ ដោយធ្វើការ ចុចលើពាក្យ Build number អោយបាន ច្រើនដង នៅក្នុង System Settings នោះយើង នឹងអាច ធ្វើការកែប្រែ លក្ខណៈ មួយចំនួន លើឧបករណ៍ Android 5.1 រួមទាំង ជួយបន្ថែមល្បឿន ឧបករណ៍របស់ យើងទៀតផង។ ដោយឡែក សំរាប់ប្រព័ន្ធ ប្រតិបត្តិការ Android Marshmallow ជំនាន់ 6.0 ចុងក្រោយ ដែល Google ទើបតែបញ្ចេញ នាពេល ថ្មីៗនេះ គឺយើងនឹងឃើញ មានវត្តមាន Settings សំងាត់មួយទៀត ដែលហៅថា System UI Tuner ។

របៀប​បើក Settings សំងាត់​នៅ​លើ​ឧបករណ៍​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android 6.0 Marshmallow

ដើម្បីបើក System UI Tuner នៅលើប្រព័ន្ធ ប្រតិបត្តិការ Android 6.0 Marshmallow យើងត្រូវ៖

  • អូសរបា Notification ចុះក្រោម
  • ធ្វើការចុចនៅលើ និមិត្តសញ្ញា Settings ប្រហែលជា 5 ទៅ 6 វិនាទី
  • រួចដកដៃចេញ អ្នកនឹង ឃើញអក្សរ Congrats! System UI Tuner has been added to Setting ផុសឡើង
  • ត្រលប់ទៅកាន់ Setting វិញ អ្នកនឹងឃើញ System UI Tuner នៅខាងក្រោម បង្អស់នៃ System Settings

សំរាប់អត្ថប្រយោជន៍នៃការបើក System UI Tuner នេះ ត្រង់ថា យើងអាចធ្វើការ បន្ថែមភាគរយថ្ម នៅលើរបា Notification បាន ហើយយើង ក៏អាច ចូលទៅធ្វើ ការកែប្រែ Quick Settings Manu បានដែរ មិនតែប៉ុណ្ណោះ យើងក៏អាច ធ្វើការ បិទ ឬ បើក និមិត្តសញ្ញា ដែលមាន នៅលើ របា Status ទៀតផង។

របៀប​បើក Settings សំងាត់​នៅ​លើ​ឧបករណ៍​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android 6.0 Marshmallow

ខេមបូរីផត សង្ឃឹមថា ការបង្ហាញ ខាងលើនេះ នឹងមាន ប្រយោជន៍ដល់ ប្រិយមិត្ត ដែលកំពុង នឹងប្រើប្រាស់ ឧបករណ៍ដែល ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ។ បើអ្នកទាំងអស់គ្នា មានចម្ងល់ អ្វីនោះ អ្នកក៏អាច Comment នៅខាង ក្រោមនេះបាន ។

  • ដោយ: Samphas
  • 1:51 PM, 01 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ