តុលា​ការចេញ​ដីកាចាប់ខ្លួន​អ្នក​កាន់ Facebook Page លោក សម រង្ស៊ី និង​ជំនួយការ​លោក ហុង សុខ​ហួរ​

​រាជធានី​ភ្នំពេញ​៖​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វណ្ឌី នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥​នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​អ្នក​កាន់ Facebook page លោក សម រង្ស៊ី និង​ជំនួយការ លោក ហុង សុខ​ហួរ ទាក់ទង​ការ​ផ្សំគំនិត​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​យោងតាម​ដីកា គឺ​បង្គាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា និង​ឈ្មោះ អ៊ុង ជុង​លាង ដើម្បី​យកមក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​គួរ​បញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ​នេះ​បាន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ចាប់ខ្លួន​លោក ហុង សុខ​ហួរ​៕

តុលា​ការចេញ​ដីកាចាប់ខ្លួន​អ្នក​កាន់ Facebook Page លោក សម រង្ស៊ី និង​ជំនួយការ​លោក ហុង សុខ​ហួរ​