ក្រុមហ៊ុន សាមសុង សម្ពោធ គេហទំព័រព័ត៌មាន ដែលផ្តល់ជូនព័ត៌មាន និងឯកសារជាច្រើន

ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង អេឡិចត្រូនិច បានសម្ពោធជាផ្លូវការនូវ គេហទំព័រព័ត៌មាន ដែលមានឈ្មោះថា « Samsung Newsroom » ដើម្បីផ្តល់ជូននូវព័ត៌មានអំពី សាមសុង និង ឯកសារជាច្រើន។ គេហទំព័រថ្មីមានអាសយដ្ឋាន៖ news.samsung.com ។

ប្រភពទិន្នន័យផ្លូវការ របស់សាមសុង ផ្តោតសំខាន់ទៅលើផលិតផលថ្មីៗ សេវាកម្មនិងយុទ្ធសាស្រ្ត របស់ក្រុមហ៊ុនទាក់ទងនឹងកិច្ចការសង្គម ព័ត៌មានអំពីពាណិជ្ជកម្ម ព្រមទាំងបុគ្គលសំខាន់ៗនៅជុំវិញ ពិភពលោក។  

លោក អ៊ីង យ៉ុង រី ដែលជាប្រធានទំនាក់ទំនង របស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមាន ប្រសាសន៍ឲ្យដឹងថា “ខណៈដែលក្រុមហ៊ុនសាមសុង កំពុងទទួលការពេញនិយម នៅជុំវិញពិភពលោកព្រមទាំងធ្វើការកំណត់អនាគត តាមរយៈគំនិតច្នៃប្រឌិត ក៏ដូចជាបច្ចេកវិទ្យាទំនើបយើងក៏បាន ធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ នូវមធ្យោបាយទំនាក់ទំនងផ្សេងៗ។ គេហទំព័រថ្មីរបស់សាមសុង « Samsung Newsroom » យើងផ្តល់ឲ្យមនុស្សនៅជុំវិញពិភពលោក នូវព័ត៌មានកាន់តែលម្អិតជាង មុនអំពីក្រុមហ៊ុនសាមសុង ព្រមទាំងវិធីដែលយើងកំពុងកំណត់អនាគត” ។

គេហទំព័រថ្មីនេះ ត្រូវបានរៀបរៀងឡើងជាពីរភាសា គឺអង់គ្លេស និងកូរ៉េ ព្រមទាំងត្រូវបានដាក់ឲ្យដំណើរ ការជំនួស Samsung Tomorrow ដែលជាប្លុកផ្លូវការ របស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច។ 

គោលបំណង់សំខាន់របស់គេហទំព័នេះ គឺមិនត្រឹមតែដើម្បីផ្តល់ព័ត៌មាន ដល់អតិថិជននិង អ្នកព័ត៌មាននូវ ព័ត៌មានឲ្យសមរម្យប៉ុណ្ណោះទេ ថែមទាំងផ្តល់ការយល់ដឹង កាន់តែច្បាស់អំពីក្រុមហ៊ុនសាមសុង។

ក្នុងផ្នែកទស្សនៈវិស័យ លោកអ្នកនឹងទទួលបាននូវព័ត៌មានដោយផ្ទាល់ ពីអ្នកដឹកនាំរបស់ក្រុមហ៊ុន សាមសុង ព្រមទាំងការវិភាគនិង មតិយោបរបស់អ្នកជំនាញ ក៏ដូចជាបុគ្គលិកដែលមានបទពិសោធន៍ជាច្រើននាក់។ ជាមួយនឹងការបង្ហាញ អំពីចក្ខុវិស័យ យុទ្ធសាស្រ្ត ការរចនា និងទស្សនៈវិស័យ របស់ក្រុមហ៊ុនសាមសុង វានឹងជួយឲ្យលោកអ្នកយល់កាន់តែច្បាស់ពីពិភពលោក តាមរយៈការពិនិត្យ មើលនូវនិន្នាការថ្មីៗ និងការអភិវឌ្ឍផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងសង្គមជាដើម។

គេហទំព័រនេះ ក៏មានផ្ទុកនូវព័ត៌មានជាច្រើនដូចជា រូបភាពព័ត៌មាន អត្ថបទរឿង ឈ្មោះអ្នកសរសេរ អត្ថបទពីផលិតផល និងវីដេអូផងដែរ។ ព្រឹត្តិការណ៍ធំៗ និងពិធីសម្ពោធផលិតផលផ្សេងៗរបស់ សាមសុង នឹងត្រូវបានផ្សាយបន្តផ្ទាល់ នៅក្នុងគេហទំព័រនេះផងដែរ៕

ក្រុមហ៊ុន សាមសុង សម្ពោធ គេហទំព័រព័ត៌មាន ដែលផ្តល់ជូនព័ត៌មាន និងឯកសារជាច្រើន