ក្រុមហ៊ុន AkzoNobel បង្ហាញផលិតផល ថ្នាំពណ៌ ប្រភេទថ្មី នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនថ្នាំពណ៌តុបតែង AkzoNobel ដែលជាក្រុមហ៊ុននាំមុខគេ លំដាប់ពិភពលោក ក្នុងវិស័យថ្នាំពណ៌ និងថ្នាំកូត និងជាអ្នកផលិតដ៏ធំ នូវផលិតផលគីមីមួយចំនួនទៀត បានធ្វើការបង្ហាញនូវផលិតផលរបស់ខ្លួននៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីគុណភាព។

អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន បានឲ្យដឹង នៅក្នុងពិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ថា សព្វថ្ងៃមានផលិតផល ជាង២០០ប្រភេទ និងបុគ្គលិកប្រមាណ ៤៦,០០០ នាក់នៅទូទាំងពិភពលោក។

ថ្នាំពណ៌របស់ AkzoNobel មានភាពល្បីល្បាញជាមួយផលិតផលជាច្រើន ដែលមានស្លាកសញ្ញានាំមុខគេ និងរឹងមាំ ដោយរាប់បញ្ចូលទាំង ស្លាកសញ្ញា Dulux ជាផលិតផលថ្នាំលាបដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ជាច្រើន។ ជាអ្នកដឹកនាំថ្នាក់ពិភពលោក មិនត្រឹមតែតាំងចិត្តក្នុងចែកចាយនូវផលិតផល និងសេវាកម្មដែលប្រកបដោយគុណភាពភាពល្អ ចំពោះអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែមានការជឿជាក់យ៉ាងមុតមាំថា នឹងក្លាយជាក្រុមហ៊ុនដែលនាំមកជូនលោកអ្នកនូវ ផលិតផលដែលប្រើប្រាស់បានយូរអង្វែង មិនប៉ះពាល់ដល់បរិស្ថាន គឺជាការចែករំលែកក្នុងការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។ លោកបន្តថា ឆ្នាំនេះ ជាឆ្នាំទី៤ហើយ ដែល AkzoNobel បានរក្សាតំណែងលេខ ១ ក្នុងការទទួលស្គាល់ជាសកល ក្នុង Dow Jones Sustainability Index (តារាងផលិតផលដែលមាននិរន្តភាពរបស់ Dow Jones) ទាំងក្នុងឧស្សាហកម្មផលិតសម្ភារៈប្រើប្រាស់ និង សារធាតុគីមី។

ផលិតផលថ្នាំលាបដែលមានដូចជា Dulux Weathershiled (រនាំងការពារអាកាសធាតុ), Dulux Wash and Wear (ថ្នាំលាបដែលអាចសម្អាតស្នាមប្រឡាក់បាន) និង Dulux All, បានមានវត្តមានក្នុងប្រទេសកម្ពុជា អស់រយៈពេលយូរមកហើយ តាមរយៈអ្នកនាំចូលឯករាជ្យជាច្រើន ហើយក៏ទទួលបានការទុកចិត្ត ពីសំណាក់អតិថិជននៅកម្ពុជាផងដែរ។ អគារធំៗជាច្រើនទាំងនៅភ្នំពេញ និងសៀមរាប រួមបញ្ចូលទាំងសណ្ឋាគារសុខា ដែលយើងកំពុងអង្គុយនេះ ក៏បានប្រើប្រាស់ផលិតផលទាំងនេះដែរ។

ថ្នាំលាបAkzoNobelបានចូលមកទីផ្សារកម្ពុជាជាផ្លូវការ តាំងពីឆ្នាំ១៩៩០ តាមរយៈតំណាងចែកចាយពេញសិទ្ធិមួយរបស់យើងគឺ ក្រុមហ៊ុន តាំង ផេងប៉ោ។ ក្រុមហ៊ុននេះមានការិយាល័យធំនៅរាជធានីភ្នំពេញ ហើយបាននិងកំពុងចែកចាយផលិតផលរបស់យើង ទូទាំងប្រទេស តាមរយៈបណ្តាញចែកចាយនៅភ្នំពេញ និងបណ្តាខេត្តនានា។ ដោយមានការគាំទ្រពីក្រុមហ៊ុន AkzoNobel ដែលមានការិយាល័យកណ្តាល នៅប្រទេសសិង្ហបុរី តំណាងចែកចាយ ដែលយើងបានចាត់តាំងនៅប្រទេសកម្ពុជា បានធ្វើការលក់ដោយផ្ទាល់ ទៅកាន់ទីផ្សារលក់រាយ និងគម្រោងសាងសង់ផងដែរ៕

ក្រុមហ៊ុន AkzoNobel បង្ហាញផលិតផល ថ្នាំពណ៌ ប្រភេទថ្មី នៅកម្ពុជា

ក្រុមហ៊ុន AkzoNobel បង្ហាញផលិតផល ថ្នាំពណ៌ ប្រភេទថ្មី នៅកម្ពុជា

ក្រុមហ៊ុន AkzoNobel បង្ហាញផលិតផល ថ្នាំពណ៌ ប្រភេទថ្មី នៅកម្ពុជា

ក្រុមហ៊ុន AkzoNobel បង្ហាញផលិតផល ថ្នាំពណ៌ ប្រភេទថ្មី នៅកម្ពុជា