ឃាត់​យុវជន​ម្នាក់បន្លំ​ស្លៀក​ឯកសណ្ឋាន​នគរបាល​ផ្នែក​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ ២០១៥ ស្ថិត​នៅ​ក្បែរ​វិទ្យាល័យ​សោ​ហឺ ក្នុងភូមិ​ព្រែក​មហាទេព ក្រុង​បាត់ដំបង កម្លាំង​​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​ខ្មៅ​បន្លំ​ខ្លួន​ធ្វើ​ជា​កម្លាំង​នគរបាល​ផ្នែក​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ខណៈ​ជិះ​ម៉ូតូ​តាម​ផ្លូវ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​ក្លែងបន្លំ​នោះ​ឈ្មោះ​ហាក់ គឹ​មហា​វ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។

សមត្ថកិច្ច​បាន​ដកហូត​ខ្នោះដៃ​, កាំភ្លើងខ្លី​ជ័រ​, កាត​នគរបាល​ក្លែងក្លាយ និង​សម្ភារ​មួយ​ចំនួន​ទៀត ។ កម្លាំង​ជំនាញ​កំពុង​សួរនាំ​ជន​ក្លែងបន្លំ​រូប​នេះ​ហើយ ដែល​ទំនង​ត្រូវ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ផង នេះ​បើ​យោង​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​សមត្ថកិច្ច​។