គូស្នេហ៍វ័យ ៩៨ឆ្នាំ ប្រារព្ធ ខួបអាពាហ៍ពិពាហ៍ ដោយថតរូប ដូចថ្ងៃរៀបការ កាល៧០មុន

ចិន៖ លោកតា លោកយាយមួយគូ បានគម្រប់ខួបអាពាហ៍ពិពាហ៍ឆ្នាំទី៧០ ធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នកប្រើប្រាស់បណ្តាញអ៊ីនធ័រណេត ដោយថតរូបភាពក្នុងឈុតរៀបការដដែល និងស្ទីលតែមួយ ដូចទៅនិងកាលពីថ្ងៃរៀបការរបស់ពួកគាត់ កាលពី៧០ឆ្នាំមុន។

ព័ត៌មានពី Korea Times បានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះថា លោកតា Cao Yuehua និងលោកយាយ Wang Deyi ដែលសព្វថ្ងៃនេះ គាត់មានអាយុ៩៨ឆ្នាំហើយនោះ បានប្រារព្ធខួបអាពាហ៍ពិពាហ៍ ឲ្យមើលទៅដូចកាលពួកគាត់មានអាយុ២៨ឆ្នាំ ហើយថែមទាំងថតនៅកន្លែងដដែលទៀតផង គឺនៅសួន Chongqing Northern Hot Springs ដោយកាលពីខួបអាពាហ៍ពិពាហ៍ ៦០ឆ្នាំ ពួកគាត់បានថតបែបនេះម្តងរួចមកហើយ ហើយសម្រាប់ខួប៧០ឆ្នាំនេះ អ្នកទាំងពីរបានកាន់ដៃគ្នា និងនិយាយថា សូមត្រឡប់ទៅរកអតីតកាល ដោយថតរូបភាពទាំងនេះ មុនពេលពួកខ្ញុំឈានចូលអាយុ១០០ឆ្នាំ ៕

គូស្នេហ៍វ័យ ៩៨ឆ្នាំ ប្រារព្ធ ខួបអាពាហ៍ពិពាហ៍ ដោយថតរូប ដូចថ្ងៃរៀបការ កាល៧០មុន