តើការទទួលទាន អាហារគីមីយូរ អាចប៉ះពាល់អ្វី ខ្លះដល់សុខភាព?

(សុខភាព) ៖ អាហារតែងតែផ្ទុកទៅ ដោយសារធាតុចិញ្ចឹម យ៉ាងសំខាន់ សម្រាប់រាងកាយ និងទ្រទ្រង់ សុខ ភាពរបស់មនុស្សយើងម្នាក់ៗ ។  ក៏ប៉ុន្តែប្រសិនបើអាហារទាំងនោះ ត្រូវបានផ្ទុកទៅ ដោយសារធាតុ គីមីច្រើន វាបែរជានាំឲ្យ មានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពទៅវិញ។

ជាក់ស្តែងសារជាតិគីមី ដែលត្រូវបានផ្ទុក នៅក្នុងចំនីអាហារមានដូចជា សារជាតិគីមី សម្លាប់សត្វល្អិត ថ្នាំដាក់ ឲ្យបន្លែផ្លែឈើស្រស់ និង រីកធំ គ្រឿងកំប៉ុងទុកបានយូរ ព្រមទាំងផលិតផល ផ្អែមមួយចំនួនទៀត។

ទោះបីជាយ៉ាងណាក្តី ពួកយើងមិនអាចជៀសវាង ពីការមិនទទួលទានអាហារ អស់ទាំងនោះបានឡើយ។ ហេតុដូច្នេះ តើនឹងមានផលប៉ះពាល់អ្វីខ្លះប្រសិនបើ យើងទទួលទានអាហារ ដែលផ្ទុកដោយសារជាតិ គីមីទាំងនោះ យូរៗទៅ?

បន្លែផ្លែឈើ ដែលផ្ទុកដោយសារធាតុគីមី អាចនាំឲ្យគ្រោះថ្នាក់ដល់សុខភាព របស់មនុស្សគ្រប់វ័យ ចាប់ពី ទារកនៅក្នុងផ្ទៃម្តាយ។ ការសិក្សាស្រាវជ្រាវ ដោយក្រុមអ្នកវិទ្យាសាស្រ្ត នៃមន្ទីរសុខភាព សាធារណៈ នៅមហាវិទ្យាល័យ Harvard ចក្រភពអង់គ្លេស នៅក្នុងឆ្នាំ ២០១០ បានបង្ហាញឲ្យឃើញថា ការទទួល ទានអាហារដែលផ្ទុកដោយសារធាតុគីមី អាចមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ នឹងអារម្មណ៍ របស់មនុស្ស ជាពិសេសកុមារ។ 

មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានអាហារផ្ទុកសារធាតុគីមី ពីមួយថ្ងៃទៅមួយថ្ងៃ អាចនាំឲ្យមានជំងឺ ផ្នែកគ្រឿងក្នុងរុំារ៉ៃ ដែលនៅក្នុងនោះរួមមានជំងឺក្រពះ ពោះវៀន លំពែង និងតំរងនោមជាដើម។ ជាពិសេសជាងនេះទៅទៀត អាហារទាំងនោះក៏អាចធ្វើឲ្យអារម្មណ៍ របស់មនុស្សមានការប្រែប្រួល ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការប្រែប្រួលពីអារម្មណ៍ស្ងប់ស្ងាត់ ទៅជាអារម្មណ៍ឆេវឆាវ។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកស្រាវជ្រាវក៏បាននិយាយទៀតថា ដើម្បីជៀសវាងពីការមានគ្រោះថ្នាក់ អស់ទាំងនេះ អ្នកទាំងអស់គ្នាគួរតែស្វែងរកអាហារណា ដែលត្រូវបានផលិតឡើងតាមបែបធម្មជាតិ ដោយមិនប្រើជាតិគីមីដើម្បីមកទទួលទានឲ្យបានច្រើនជាង អាហារដែលត្រូវបានប្រើប្រាស់ ដោយ សារធាតុគីមី ដែលនៅក្នុងរួមមានបន្លែ និងផ្លែឈើដែលត្រូវបានដាំ ដោយប្រើប្រាស់វិធីធម្មជាតិជាដើម៕

តើការទទួលទាន អាហារគីមីយូរ អាចប៉ះពាល់អ្វី ខ្លះដល់សុខភាព?