ឡាន​ដឹក​កម្មការិនី​ដាច់​រ៉ូ​ទីល​ចង្កូត​រេ​ធ្លាក់​ប្រឡាយ របួសធ្ងន់​ស្រាល​៤៧​នាក់

កំពង់ឆ្នាំង:  កម្មការិនី​ចំនួន​៤៧​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ត្រូវបាន​ដឹក​យកមកសង្គ្រោះបន្ទាន់​នៅ គ្លី​នី​ក​ឯកជន ក្រោយពី​រថយន្ត​ដឹក​កម្ម​ការ​នី​នេះ​បាន​ដាច់​រ៉ូទីល​ចង្កូត​រេ​ធ្លាក់​ប្រឡាយ​។​

 ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្ពានដែក ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានអោយដឹង​ថា អ្នកបើកបរ​រថយន្ត​ដឹក​កម្ម​ការ​នី​នេះ មានឈ្មោះ​សុន ហុនភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ធ្លក​វៀន ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យពុំមាន​ប័ណ្ណបើកបរ​នោះទេ គឺ​រៀន​ចេះ​តៗ​គ្នា ។​

​នៅ​មុនពេល​កើតហេតុ អ្នកបើកប​រថយន្ត បាន​យក​រថយន្ត​របស់ខ្លួន ប្រភេទ​កូរ៉េ ពាក់ស្លាក​លេខ ភ្នំពេញ​3B-1302 បាន​ដឹក​កម្ម​ការ​នី​ចំនួន​៤៧​នាក់ ត្រឡប់​មកពី​ធ្វើការហើយ​នៅពេល​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បាន​ដាច់​រ៉ូ​ទីល​ចង្កូតក៍​រេ​ធ្លាក់​ប្រឡាយ​តែម្តង បណ្តាលអោយ​កម្ម​ការ​នី​ទាំងអស់​នៅក្នុង​រថយន្ត​ភ័យ​ស្លន់អ្នកខ្លះ​ហក់​ពីលើ​រថយន្ត​បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​តែម្តង​។​

 ក្រោយពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​គ្លី​នី​ក​ឯកជន ដែល​ចុះកិច្ចសន្យា​ជាមួយបេឡា​ជាតិ​រប​បស​ន្ថិ​សុខ​សង្គម បានមក​ដឹក​កម្ម​ការ​នី​ភ្លាមៗ​ផងដែរ ។​

​នៅពេលនេះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​អ្នកបើកបរនិង រថយន្ត​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ចាត់ការ​អនុ​វត​បន្តតាម​នីតិ​វ​ធី​នៃ​ច្បាប់ ។​គួ​បញ្ជាក់ថា រហូតមកដល់​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥​នេះកម្ម​ការ​នី មាន​សភាព​ធូ​ស្បើយ​ខ្លះ​ហើយ គ្រូពេទ្យ​កំពុង​តាម​ដា​ស្ថាន​​ភាព​ជំងឺ​បន្តទៀត ៕​

ឡាន​ដឹក​កម្មការិនី​ដាច់​រ៉ូ​ទីល​ចង្កូត​រេ​ធ្លាក់​ប្រឡាយ របួសធ្ងន់​ស្រាល​៤៧​នាក់

ឡាន​ដឹក​កម្មការិនី​ដាច់​រ៉ូ​ទីល​ចង្កូត​រេ​ធ្លាក់​ប្រឡាយ របួសធ្ងន់​ស្រាល​៤៧​នាក់