ជាង​ភ្លើង​កម្ពស់ ១,៨៨ម លើក​ពាន Mr. International ២០១៥

ជាង​ភ្លើង​កម្ពស់ ១,៨៨ម លើក​ពាន Mr. International ២០១៥

បេក្ខជន Pedro Mendes មក​ពី​ប្រទេស​ស្វីស​បាន​វ៉ា​មុខ​បេក្ខជន ៣៥​នាក់​​​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភព​លោក​ដើម្បី​លើក​​ពាន​រង្វាន់​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​នេះ។

 

វគ្គ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​ស្វែងរក​បុរស​ឯក Mister International 2015 ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា នៅ​ទីក្រុង Manila ប្រទេស​ហ្វីលីពីន។ បេក្ខជន​បាន​ឆ្លង​កាត់​ការ​ប្រលង​បី​ជុំ​រួមមាន ម៉ូដ​សំលៀក​បំពាក់​ចូល​រួម​កម្មវិធី​​ជប់លៀង ឈុត​ហែល​ទឹក និង​ឈុត​ប្រពៃណី មុន​ពេល​ជ្រើស​យក​បេក្ខជន​ល្អ​ជាង​គេ​ប្រាំ​នាក់​ដើម្បី​ចូល​ប្រលង​វគ្គ​ឆ្លើយ​សំណួរ។

 

ជាង​ភ្លើង​កម្ពស់ ១,៨៨ម លើក​ពាន Mr. International ២០១៥

 

ជាង​ភ្លើង​កម្ពស់ ១,៨៨ម លើក​ពាន Mr. International ២០១៥

 

ជា​លទ្ធផល​ បេក្ខជន​តំណាង​មក​ពី​ប្រទេស​ស្វីស លោក Pedro Mendes បាន​ទទួល​ជ័យ​លាភី​ខ្ពស់​បំផុត​សម្រាប់​ឆ្នាំ​នេះ។ Pedro អាយុ ២៦ កម្ពស់ ១,៨៨ មក​ពី​ទីក្រុង Gevene។ តាំង​ពី​ចាប់​ដើម​កម្មវិធី​មក លោក​ត្រូវ​គេ​វាយ​តម្លៃ​ថា​ជា​បេក្ខជន​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ទទួល​យក​ជ័យ​ជម្នះ​ខ្ពស់​ជាង​គេ។ មុន​ពេល​ឈាន​ជើង​ចូល​ជើង​ចូល​ក្នុង​សិល្បៈ​ក្នុង​នាម​ជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់ លោក​ធ្លាប់​ធ្វើ​ជា​ជាង​ភ្លើង​ម្នាក់​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​មាន​ទីស្នាក់ការ​នៅ​ទី​ក្រុង Geneve។

 

ជាង​ភ្លើង​កម្ពស់ ១,៨៨ម លើក​ពាន Mr. International ២០១៥
 

ជាង​ភ្លើង​កម្ពស់ ១,៨៨ម លើក​ពាន Mr. International ២០១៥
 

គេហទំព័រ Globalbeauties បាន​ឲ្យ​ដឹង​ថា Pedro Mendes បាន​សាង​ប្រវត្តិសាស្ត្រ​ឲ្យ​ប្រទេស​ស្វីស​ដោយ​លោក​ជា​ជនជាតិ​ស្វីស​ទី​មួយ​ដែល​បាន​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​សម្រស់​​លំដាប់​ថ្នាក់​អន្តរជាតិ​នេះ​។

 

ក្រៅ​ពី Pedro ដែល​ជា​ម្ចាស់​ពាន​រង្វាន់​បុរស​​​ឯក​លេខ​មួយ ពាន​រង្វាន់​លេខ​ ២ បាន​ទៅ​កាន់​លោក Anderson Tomazini មក​ពី​ប្រទេស ប្រេស៊ីល លេខ​បី​បាន​ទៅ​លោក Sang Jin Lee តំណាង​មក​ពី​ប្រទេស​កូរ៉េ។

 

ទន្ទឹម​នឹង​កម្មវិធី Mr World និង Manhunt International កម្មវិធី​ប្រកួត Mister International គឺ​ជា​កម្មវិធី​ប្រកួត​សម្រស់​ធំ​ជាង​គេ​សម្រាប់​បុរស​នៅ​លើ​ពិភពលោក ដែល​ព្រឹត្តិការណ៍​នេះ​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​ដំបូង​ក្នុង​ឆ្នាំ ២០០៦៕

 

ចុចអាន៖សាច់​ដុំ​តារា​កូរ៉េ ១១ ដួង​នេះ អ្នក​ពេញ​ចិត្ត​មួយ​ណា?

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖rappler