Ronaldo, Messi, Neymar​បេក្ខភាព​ចុងក្រោយ​ពាន់​Ballon d’Or ឆ្នាំ​២០១៥

​កីឡា​៖​បេក្ខភាព​៣​នាក់​ចុងក្រោយ​នៃ​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ក្នុង​លោក (FIFA Ballon d’Or) ឆ្នាំ​២០១៥ រួមមាន​៖ ម្ចាស់​ពានរង្វាន់ FIFA Ballon d’Or ឆ្នាំ​ចាស់ Cristiano Ronaldo​ខ្សែប្រយុទ្ធ​ក្លិប​អធិរាជ​ស Real Madrid  បន្ត​មានឈ្មោះ​ក្នុង​បញ្ជី​ចុងក្រោយ​នេះ ជាមួយ​ម្ចាស់​ពាន​៤​សម័យ Lionel Messi និង Neymar ដែលជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona​។​

​ចំណែក​ពានរង្វាន់​គ្រូបង្វឹក​ល្អ​សម្រាប់​បាល់ទាត់​បុរស​(Men’s World Coach) វិញ​ក៏មាន​៣​នាក់​ចុងក្រោយ​ដែរ រួមមាន​៖ លោក Pep Guardiola គ្រូបង្វឹក​ក្រុម Bayern Munich, លោក Luis Enrique គ្រូបង្វឹក​ក្រុម Barcelona និង​លោក Jorge Sampaoli គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឈី​លី​។​

​ចំពោះ​លទ្ធផល​ពិតប្រាកដបានទៅលើអ្នកណានោះ​នឹង​ដឹង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦៕

Ronaldo, Messi, Neymar​បេក្ខភាព​ចុងក្រោយ​ពាន់​Ballon d’Or ឆ្នាំ​២០១៥
Ronaldo, Messi, Neymar​បេក្ខភាព​ចុងក្រោយ​ពាន់​Ballon d’Or ឆ្នាំ​២០១៥