ទារិកាកើត​មកភ្លាមពោះធំ​ ជើងរួញខ្លី​ ម្រាមជើងម្ខាង​ៗ៦ និងដៃម្ខាងៗ ​៧

ខេត្តកំពង់ធំ ៖​ ស្រ្តីម្នាក់ឈឺពោះមិនគ្រប់ខែ ​(៧ខែ)​ ឆ្លងទន្លេបាន​ទារិកាមួយរូប ​ដោយរូបរាងខុសប្រក្រតីគឺពោះធំ ​ជើងរួញខ្លី ​ម្រាមជើងម្ខាងៗ៦ ​និងដៃម្ខាងៗ៧​ ប៉ុន្តែគួរឲ្យ​សោកស្តាយ​ក្រោយសម្រាលរួច​ទារិកាអភ័ព្វក៍បានស្លាប់ភ្លាមផងដែរ ​។

​ហេតុការណ៍នេះ​ បានបង្កឲ្យមាន​ការភ្ញាក់ផ្អើលនៅ​ម៉ោង១២និង២០នាទី​ថ្ងៃត្រង់ថ្ងៃទី០១ ​ធ្នូ ២០១៥ ​នៅក្នុងមន្ទីរពេទ្យ​បង្អែកខេត្តកំពង់ធំ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ជាជំហាន​ដំបូងឲ្យដឹងទៀតថា​ ស្រ្តីជាម្តាយឈ្មោះ ​ជឹម ណារីម ​អាយុ៣០ឆ្នាំ ​និងឪពុកឈ្មោះ មុត ស៊ីមៀត អាយុ៣១ឆ្នាំ​ រស់នៅក្នុងភូមិក្រចាប់ ​សង្កាត់អាចារ្យលក្ខណ៍​ ក្រុងស្ទឹងសែន ។

បើតាមស្រ្តីជា​ម្តាយដែលមាន​សុខភាពល្អធម្មតាបានឲ្យដឹងថា ​ទារិកាខាងលើជាកូនទី៣​ ហើយថាកាលពីកូនទី១ ​គឺកើតមក​មានសុខភាព​ល្អធម្មតា ​តែកូនទី២រលូតនិងទី៣​កើតមកមាន​លក្ខណៈបែបនេះតែម្តង ៕