Tweak Fern អាច​បង្កើត​បណ្តុំ​នៃ​កម្មវិធី​ដែល​អ្នក​ពេញ​ចិត្ត ដើម្បី​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់

Fern គឺជា Tweak ថ្មី ដែលមានមុខងារ អាចបង្កើតនូវ ផ្ទាំងថ្មីមួយ សម្រាប់អោយយើង កំណត់បង្ហាញ នូវ កម្មវិធីផ្សេងៗ ដែលយើង ពេញចិត្ត និងឧស្សាហ៍ ក្នុងការ ប្រើប្រាស់ បានយ៉ាង ងាយស្រួលបាន។ និយាយរួមទៅ Tweak មួយនេះ ស្រដៀង នឹង មុខងាររបស់ Android ដែរ ដោយវាមាន បណ្តុំនៃ កម្មវិធី ទាំងអស់ និងមួយទៀត សម្រាប់តែ កម្មវិធី ដែល ពេញចិត្ត។ សម្រាប់របៀប តម្លើងវិញនោះ សូមតាមដាន ជាមួយ ខេមបូ ទាំងអស់គ្នា!

Tweak Fern អាច​បង្កើត​បណ្តុំ​នៃ​កម្មវិធី​ដែល​អ្នក​ពេញ​ចិត្ត ដើម្បី​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់

តម្រូវការ

  • iPhone/iPad ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
  • ត្រូវតែ Jailbreak និងមាន Cydia តម្លើងមកស្រាប់

វិធីសាស្រ្ត

  • បើក Cydia រួចធ្វើការបន្ថែម Source មួយដែលមាន ឈ្មោះថា “repo.biteyourapple.net”
  • បន្ទាប់មក នៅក្នុង Cydia ដដែល សូមចូលទៅ កាន់កន្លែង Search រួចធ្វើការ ស្វែងរក ដោយវាយពាក្យ “Fern” (ជ្រើសរើស មួយណាដែល Free) និងធ្វើ ការតម្លើង ជាការស្រេច

Tweak Fern អាច​បង្កើត​បណ្តុំ​នៃ​កម្មវិធី​ដែល​អ្នក​ពេញ​ចិត្ត ដើម្បី​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់

វិធីប្រើ

  • បើក Settings > Fern > Activation Method > ជ្រើសរើស Key ណាមួយ ដែលអ្នក ពេញចិត្ត​ សម្រាប់បើក ផ្ទាំង Favorite Apps ដែលបានតម្លើង អម្បាញ់មិញនោះ
  • សម្រាប់ខេមបូយក Double Tab (Status Bar)
  • បន្ទាប់មក ចេញទៅកាន់ Home Screen វិញ រួចគ្រាន់តែ ចុចពីរដង នៅលើ Status Bar រួចវានឹង បើកផ្ទាំង Favorite app អោយយើង ជាក់ជា មិនខាន។
  • ហើយដើម្បីកំណត់បង្ហាញ ឬលាក់ កម្មវិធី ផ្សេងៗទៀត អ្នកអាច កំណត់វា នៅក្នុង កម្មវិធី Settings > Fern បាន។

ដើម្បីដឹងអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

បញ្ជាក់៖ សូមទទួលខុសត្រូវ ដោយខ្លួនឯង ចំពោះបញ្ហាផ្សេងៗ ដែលកើត មានឡើង ជាយថាហេតុ !!!

សរុបមកវិញ ចំពោះ Tweak មួយនេះ ពិតជា ផ្តល់ភាព ងាយស្រួល ច្រើនមែនទែន ជាពិសេស សម្រាប់អ្នក ដែលឧស្សាហ៍ ក្នុងការ ប្រើប្រាស់ កម្មវីធីនៅក្នុង ទូរស័ព្ទតែម្តង ដែលអាច កំណត់កម្មវិធី ទាំងនោះ ដើម្បីអោយ ងាយស្រួល ក្នុងការបើក បានយ៉ាង លឿនបាន។

  • ដោយ: Mai
  • 3:30 PM, 01 December
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ