ជនដៃដល់កាប់សម្លាប់ឪពុក-ម្តាយក្មេក ប្រពន្ឋនិងកូន មិនទាន់ចាប់ខ្លួនបាននៅឡើយ

ជនដៃដល់កាប់សម្លាប់ឪពុក-ម្តាយក្មេក ប្រពន្ឋនិងកូន មិនទាន់ចាប់ខ្លួនបាននៅឡើយ

ខេត្តកំពង់ចាម ៖ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម ប្រាប់​អោយ​ដឹង​ថា ជន​ដៃដល់​កាប់សម្លាប់​ឪពុក​ម្តាយក្មេក ប្រ​ព​ន្ឋ​និង​កូន សរុប​៤​នាក់ និង​របួសធ្ងន់​ម្នាក់ គិត​ត្រឹម​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ធ្នូ នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ បាន​និង​កំពុង​តាម​ប្រមាញ់​ជន​ដៃដល់​នៅឡើយ ។

គួរ​រំលឹក​ថា បុរស​ដែល​បាន​កាប់សម្លាប់​ឪពុក​-​ម្តាយក្មេក ប្រពន្ធ​និង​កូនស្រី ស្លាប់​៤​នាក់ និង​របួសធ្ងន់​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ។ ជន​ដៃដល់​ឈ្មោះ អេ​ង ធី អាយុ​៤៧​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ធ្វើ​សកម្មភាព​យ៉ាង​ព្រៃផ្សៃ​នោះ​រួច​មក ។

លោក​ឧត្តមសេនីយ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កាប់សម្លាប់​ឪពុក​ម្តាយក្មេក ប្រ​ព​ន្ឋ​និង​កូន ជន​ដៃដល់​បាន​រត់​កាត់​វាលស្រែ ហើយ​ក្រុម​អ្នក​ភូមិ បាន​ដេញ​តាម​រក​ពីក្រោយ​ដែរ តែ​រក​មិនឃើញ​។ ទោះ​យ៉ាងណា​ក៍ដោយ​បើ​តាម​លោកស្នងការ​នគរបាល​ខេត្តកំពង់ចាម នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​តាម​ប្រមាញ់​ចាប់ខ្លួន​ជន​ខាងលើ ឲ្យ​ខាង​តែ​បាន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លួ​វ​ច្បាប់ ។