វិធីសាស្ត្រធម្មជាតិជួយរឹបន្តឹងស្បែកឲ្យតឹងណែនក្នុងរយៈពេលដ៏ខ្លី

ភាពចាស់ជា​ការវិវត្តន៏នៃ​រាងកាយ ដែល​បណ្តាលឲ្យ​ស្បែកជ្រីវជ្រួញ និង​យារធ្លាក់។ សំណាងល្អដែរ អ្នកមិនចាំបាច់ត្រូវ​ចំណាយប្រាប់​រាប់រយដុល្លាទៅ​លើការវះកាត់ ឬក្រែម​ថែរក្សា​ផ្ទៃមុខ​អ្វីឡើយ ព្រោះមាន​សមាសធាតុផ្សំ​ពីធម្មជាតិ​អាចព្យាបាល និង​រឹតបន្តឹងស្បែក​ក្នុងរយៈពេលដ៏ខ្លី។
 
វិធីសាស្ត្រធម្មជាតិជួយរឹបន្តឹងស្បែកឲ្យតឹងណែនក្នុងរយៈពេលដ៏ខ្លី
លាបឱសថ​បន្តឹងស្បែក
ប្រើឱសថបន្តឹងស្បែក​ដើម្បីព្យាបាល​ជាលិកាស្បែក។ វាមាន​ប្រសិទ្ធិភាពក្នុង​ការព្យាបាល​បញ្ហាប្រហោងស្បែក, គ្រប់គ្រង​ជាតិខ្លាញ់, កម្ចាត់​ភាពជ្រីវជ្រួញ និង​ព្យាបាល​ស្បែក​ខូច។ អ្នកអាច​ធ្វើឱសថនេះ​បានដោយខ្លួន​ឯងដោយ​ប្រើទឹក​ក្រូចឆ្មា, ប្រេងរ៉ូសម៉ារី rosemary។ រាល់​ផលិតផល​ថែរក្សាស្បែក​ទាំងអស់ ​ដែល​មានផ្ទុក​សារធាតុបន្តឹងស្បែក​នេះអាច​ជួយផ្ចិត​ប្រហោងមុខ, ព្យាបាលស្បែកមុខ និងធ្វើឲ្យស្បែក​មុខ​របស់អ្នក​ម៉ដ្ឋរលោងស្អាត។
ទទួលទានអាហារ​ជំនួយដល់សុខភាព​ដើម្បីបន្តឹងស្បែក​យារធ្លាក់
សារធាតុចិញ្ចឹម​មានសារៈសំខាន់​ណាស់​ចំពោះសុខភាព​ស្បែក​អ្នក។ អាហារប្រចាំថ្ងៃ​របស់អ្នកគួ​រតែ​មានវត្តមាន​អាហារ​ដែលសម្បូរ​ទៅដោយសារធាតុប្រឆាំង​អុកស៊ីតកម្ម, វីតាមីន និង​សារធាតុខនិជ។ ចៀសវាង​អាហារដែល​មានជាតិស្ករខ្ពស់ និងត្រូវទទួលទាន​ទឹកយ៉ាងហោចណាស់​ឲ្យបាន ៨-១០ កែវក្នុង ១ថ្ងៃ ដើម្បីផ្តល់​ជាតិទឹកដល់​ស្បែក​របស់អ្នក។
ធ្វើលំហាត់ប្រាណ​ផ្ទៃមុខ​ដើម្បីរឹតបន្តឹង​ស្បែក
លំហាត់ប្រាណ​ផ្ទៃមុខជាវិធីដ៏ល្អ​ប្រសើរបំផុត​ដើម្បីជួយ​រឹតបន្តឹងស្បែក​យារធ្លាក់។ វាជួយ​ធ្វើឲ្យសាច់ដុំផ្ទៃមុខ​ដែលមិន​សកម្មឲ្យ​សកម្មឡើង, ដែល​ជួយព្យាបាល​បញ្ហា​ស្បែកយារធ្លាក់​ដោយ​មិនចាំបាច់​ត្រូវវះកាត់។ លំហាត់ប្រាណផ្ទៃមុខ​មានច្រើន​ដែលអ្នក​អាចធ្វើបាន ដើម្បីព្យាបាល​ស្បែក​លើថ្ពាល់, ភ្នែក, បបូរមាត់, ក និងចិញ្ចើម​របស់អ្នក។
ប្រើត្រសក់
គេទទួលស្គាល់​ថា ត្រសក់ផ្តល់​អត្ថប្រយោជន៏​បំផុតចំពោះសុខភាព​ស្បែក។ យកត្រសក់​មួយផ្លែ ហាន់​វា​រូចច្របាច់​យកទឹក។ លាបទឹកត្រសក់​លើផ្ទៃមុខ​របស់អ្នក រួចទុកវា​ឲ្យស្ងួត។ បន្ទាប់​មក​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក និងទុកវា​ឲ្យស្ងួត។ វានឹងផ្តល់​ជាតិទឹក និងព្យាបាល​ស្បែក ព្រមទាំងផ្ចិតប្រហោងមុខ​របស់អ្នក​ផងដែរ។ អ្នកអាច​លាបវាជុំវិញ​ភ្នែករ​បស់អ្នក ដើម្បី​កាត់បន្ថយ​​ភាព​ជ្រីវជ្រួញ, រង្វង់ខ្មៅ​លើភ្នែក និង​ហើមក្រោម​ភ្នែក។
ទទួលទាន​ទឹកឲ្យបាន​គ្រប់គ្រាន់
អ្នកត្រូវ​ទទួលទាន​ទឹកឲ្យ​​បានគ្រប់គ្រាន់​ដើម្បី​ផ្តល់ជាតិ​ទឹក​ដល់​​ស្បែក។ ត្រូវប្រាកដ​​ថា អ្នកទទួលទាន​​ទឹកឲ្យ​​បានយ៉ាង​​ហោចណាស់ ១០-១២ កែវក្នុង ១ថ្ងៃ។ ការ​ទទួលទាន​​ទឹកបាន​គ្រប់គ្រាន់​​អាចជួយ​កម្ចាត់​​ជាតិពុលពី​​ក្នុង​រាងកាយ និងផ្តល់​ជាតិទឹក​​ធ្វើឲ្យស្បែក​​តឹងណែន​ល្អ។
លាបក្រែមការពារ​កម្តៅព្រះអាទិត្យ
ការត្រូវនឹងកម្តៅថ្ងៃញឹកញាប់​អាចបណ្តាលឲ្យ​ចាស់​មុនអាយុ និងធ្វើឲ្យ​ស្បែក​ជ្រីវជ្រួញ។ ជាធម្មតា បញ្ហាជ្រួញ​កន្ទុយភ្នែកកើតឡើង​ដោយសារ​ការត្រូវ​នឹងកម្តៅ​ថ្ងៃខ្លាំង និង​ការ​បំផ្លាញ​​ពី​កាំរស្មី UV។ ដូច្នេះ យល់ល្អអ្នក​គួរលាបក្រែម​ការពារ​កម្តៅថ្ងៃឲ្យ​បានមុន ៣០នាទី មុនពេល​ចេញទៅក្រៅ។
ម៉ាស្សាផ្ទៃមុខ​ឲ្យបាន​ទៀងទាត់
ការម៉ាស្សាផ្ទៃមុខ​ជាវិធីមួយផ្សេងទៀត​អាចជួយថែរក្សា​ស្បែក​មុខរបស់​អ្នកឲ្យ​នៅក្មេង និង​មានសុខភាព​ល្អ។ អ្នកអាចប្រើប្រទាល​កន្ទុយក្រពើ​ដើម្បីម៉ាស្សា សារធាតុ​ចិញ្ចឹម​របស់វា​នឹងជួយ​ព្យាបាល​ស្បែក​របស់អ្នក។ ប្រេងល្ហុង​ជាភ្នាក់ងារ​ធម្មជាតិ​ដ៏ពូកែសក្តិសិទ្ធិក្នុង​ការជួយ​កាត់បន្ថយ​ភាពជ្រីវ​ជ្រួញ និងជួយរក្សាស្បែក​មុខឲ្យនៅម៉ដ្ឋរលោង និងតឹងណែន​ល្អ។
ប្រើប្រេង​ធម្មជាតិ
អ្នកមិនចាំបាច់ត្រូវចំណាយលុយច្រើន​ដើម្បីទិញរាល់ផលិតផល​ជួយលើកសម្រស់ផ្ទៃមុខ​របស់អ្នក​ឡើយ ព្រោះមានផលិតផល​ធម្មជាតិជាច្រើន​ក៏មានប្រសិទ្ធិភាព​ដូចគ្នា។ ឧទាហរណ៏៖ អ្នកអាច​ប្រើប្រេងផ្លែប័រ, ប្រេងគ្រាប់​ទំពាំងបាយ​ជូរ ដែលអ្នកអាច​លាយជាមួយ​បឺរ និង​វីតាមីន E។ សមាសធាតុ​ធម្មជាតិ​ទាំងនេះ​មាននៅ​ក្នុង​រាល់ផលិតផល​ថែរក្សា​ស្បែក​មុខ​ទាំងអស់។
ម៉ាស់បិតមុខ
អ្នកអាចធ្វើម៉ាស់បិតមុខ​ដោយប្រើ​ទឹកក្រូច​ឆ្មាច្របាច់​ស្រស់លាយ​ជាមួយស៊ុត រួចលាប​លើផ្ទៃមុខ​របស់​អ្នក។ ស៊ុតស​អាចជួយព្យាបាល​ស្បែក​មុខរបស់​អ្នក​បានភ្លាមៗ។ លាបវា​លើផ្ទៃ​មុខ និងក រួចរង់ចាំរយៈ​ពេល ១៥នាទី។ លាងសម្អាតផ្ទៃ​មុខ​ដោយប្រើ​ទឹកក្តៅឧណ្ឌៗ។
លាប​ម្សៅដុតនំ
អ្នកអាច​បង្កើតវា​ដោយខ្លួនឯង ដោយគ្រាន់តែ​លាយម្សៅធ្វើនំជាមួយ​ទឹក។ រួចម៉ាស្សាលើមុខ​របស់អ្នក។ ម្សៅធ្វើនំ​មាន​ផ្ទុកនូវ​សារធាតុ​អាល់កាលី alkaline ​ដែលអាច​ជួយកម្ចាត់​កោសិកា​ស្បែក​ងាប់ចេញ​ពីលើ​ផ្ទៃមុខ៕
ដោយ៖ ដារ៉ា
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសាស្ត្រធម្មជាតិជួយរឹបន្តឹងស្បែកឲ្យតឹងណែនក្នុងរយៈពេលដ៏ខ្លី