ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៣

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១៣

​ក្រយ៉ៅ​ម្រាមដៃ បាន​កើតមាន​នៅ​លើ ចុង​ម្រាមដៃ​ដ៏​តូចៗ​របស់គេ សរសៃ​វ៉ែន និង​សរីរាង្គ​ជាច្រើន ក៏​អាច​មើល​ឃើញ​យ៉ាង​ច្បាស់ តាមរយៈ​ស្បែក​ដ៏​ស្តើង​របស់គេ​ដែរ ហើយ​រាងកាយ​កំពុងតែ​ចាប់ផ្តើម បង្កើត​ចេញ​ជា​រូបរាង​ក្បាល ដែល​នៅពេលនេះ មាន​ទំហំ​ស្មើ​នឹង​មួយ​ភាគបី​នៃ​ដងខ្លួន​។ បើសិន​គេ​ជា​កូនស្រី ពេលនេះ មាន​ពង​មេ​ជីវិត​ញី​ច្រើនជាង ២ លាន​គ្រាប់​ឯណោះ ក្នុង​ក្រពេញ​អូ​វ៉ែ​។ ចំពោះ​ប្រវែង​របស់​កូន​វិញ គឺ​លូត​រហូតដល់ ៧,៦៥ សង់ទីម៉ែត្រ (​ទំហំ​ប៉ុន​ផ្លែ​សណ្តែកហ័​រឡាំ​ងតាវ​មួយគួ​) ចំណែក​ទម្ងន់​វិញ​ជិត ២៨,៣៨ ក្រាម​ហើយ​។

​នេះ​គឺជា​សប្តាហ៍​ចុងក្រោយ នៃ​ត្រីមាស​ដំបូង ហើយ​ពេលនេះ ការ​ប្រឈម​នឹង​ការ​លូត ក៏​តិចជាង​មុន​ដែរ​។ នៅ​សប្តាហ៍​បន្ទាប់ ជា​ពេល​ចាប់ផ្តើម​ត្រីមាស់​ទី​ពីរ ហើយក៏​ជា​ពេលវេលា​មួយ ដែល​អាការៈ​ក្អួតចង្អោរ ចាញ់​កូន និង​អស់កម្លាំង ដែល​កើតឡើង​កាល​ពី​មាន​ផ្ទៃពោះ នា​ពេល​ដំបូង​នោះ​បាន​ស្រាកស្រាន្ត​ទៅវិញ​។ ដំណឹង​កាន់តែ​ល្អ​នោះ​គឺថា នៅពេលនេះ គូ​ស្វាមីភរិយា​ជាច្រើន​សម្គាល់​ឃើញ មាន​ការកើនឡើង​ចំណង់​ផ្លូវភេទ​។ ការ​សម្រាលកូន ត្រូវការ​រយៈពេល​ច្រើន​ខែ​ខាងមុខ​ទៀត ប៉ុន្តែ សុដន់​របស់​អ្នក ប្រហែល​ជា​ចាប់ផ្តើម​ផលិត ទឹកដោះ​ដំបូង​រួចទៅហើយ ដែល​វា​សម្បូរ​ជីវជាតិ​បំផុត សម្រាប់​ផ្តល់​ការ​ចិញ្ចឹម​កូន រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ក្រោយ​សម្រាល និង​មុន​ពេល ចាប់ផ្តើម​ចេញ​ទឹកដោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។