ក្មេងៗ ដែល​មាន​ជីដូន​ជីតា តែងតែ​រីករាយ​ក្នុង​ជីវិត​

ក្មេងៗ ដែល​មាន​ជីដូន​ជីតា តែងតែ​រីករាយ​ក្នុង​ជីវិត​

​ជីដូន​ជីតា មាន​សារៈសំខាន់​បំផុត ក្នុង​ជីវិត​រស់នៅ​របស់​ក្មេងៗ ដែល​ត្រូវជា​ចៅ​របស់​គាត់​។ ជីដូន​ជីតា អាច​ធ្វើឲ្យ​កូន​ក្មេងសប្បាយរីករាយ និង​មាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​។​

ទំនាក់ទំនង​អារម្មណ៍ រវាង​ជីដូន​ជីតា និង​ចៅ អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការសិក្សា អារម្មណ៍ និង​ការអភិវឌ្ឍន៍​សង្គមរ​បស់​កូនក្មេង​។​

​ជីដូន​ជីតា មាន​ឥទ្ធិពល​ទៅ​កូនក្មេង បន្ថែម​ពីលើ​ឪពុក​ម្តាយបង្កើត​របស់​គេ​។ កូន​ក្មេង​ដែល​មាន​ជីដូន​ជីតា នៅ​ជិតស្និទ្ធ​ជាមួយ ច្រើនតែ​ជា​ក្មេង​ដែល​ពូកែ​រៀនសូត្រ មាន​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម និង​មាន​អត្ត​ច​រឹត​ល្អ​។​

​សារៈសំខាន់​របស់​ជីដូន​ជីតា​
​ដោយសារ​តែ​សម័យថ្មី​នេះ ឪពុកម្តាយ​ភាគច្រើន​រវល់​ធ្វើ​ការ ដូច្នេះ មានតែ​ជីដូន​ជីតា​នេះហើយ ដែលជា​អ្នក​បង្ហាត់បង្រៀន និង​អប់រំ​កូនចៅ​។​

​ក្តីស្រឡាញ់​របស់​ជីដូន​ជីតា ដែល​មាន​ចំពោះ​ចៅ គឺ​ពិសេស និង​អស្ចារ្យ​បំផុត គ្មាន​អ្វី​ប្រៀប​ស្មើ​បានឡើយ គឺ​ស្រឡាញ់ ដោយ​គ្មាន​ហេតុផល ទោះបី​អាក្រក់ ខ្មៅ ឬ​ខ្វះ​កាយសម្បទា​ណាមួយ​ក្តី​។​

​ជីដូន​ជីតា នឹង​ជួយ​អប់រំ​ចៅ ឲ្យ​ចេះ​ដឹង​ខុស​ត្រូវ មាន​ទម្លាប់​ល្អ ពិសេស គឺ​ចំណីអាហារ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។