​មិន​គួរឲ្យ​ជឿ​! គ្រាន់តែ​តែ​ដាក់​ជើង ត្រាំ​ក្នុង​អំបិល​! លទ្ធផល … អ្នកវិទ្យាសាស្ត្រ​ក៏​នឹង​ស្មាន​មិន​ដល់​ដែរ​

​មិន​គួរឲ្យ​ជឿ​! គ្រាន់តែ​តែ​ដាក់​ជើង ត្រាំ​ក្នុង​អំបិល​! លទ្ធផល ... អ្នកវិទ្យាសាស្ត្រ​ក៏​នឹង​ស្មាន​មិន​ដល់​ដែរ​

​ការដាក់​ជើង ត្រាំ​ក្នុង​អំបិល អាច​ជួយ​ឲ្យ​អ្នក មិន​ចំណាយលុយ​ច្រើន ដើម្បី​ទៅ​ស្ប៉ា ឬ​ម៉ាស្សា​។ វា​ពិតជា​មាន​ប្រយោជន៍ ដែល​យើង​នឹកស្មាន​មិន​ដល់​។​
"​ជើង​" គឺជា​សរីរាង្គ ដែល​ធ្វើការ​ធ្ងន់​បំផុត ដោយសារ​តែ​វា​ត្រូវ​ទ្រ​ទម្ងន់ រាងកាយ​យើង​ទាំងមូល ហើយ​យើង​ត្រូវការ​ជើង​ទាំងពីរ ដើម្បី​ធ្វើ​ដំណើរ ឬ​ធ្វើ​កិច្ចការ​អ្វី​មួយ​។​

​ដូច្នេះ បើ​អាណិត​ជើង អ្នក​គួរតែ​ថែរក្សា​វា​ឲ្យបាន​ល្អ ជាពិសេស មនុស្ស​ស្រី​ដែល​ចូលចិត្ត​លេង​ម៉ូត​ស្បែកជើង​កែង​។​

​ថ្ងៃនេះ យើង​នឹង​លើក​យក​នូវ វិធីសាស្ត្រ​ថែទាំ​សុខភាព​ជើង ជាមួយនឹង​អំបិល ហើយ​វា​មិន​ប៉ះពាល់ ដល់​សុខភាព​អ្នក​ឡើយ គឺ​ការ​ត្រាំ​ជើង​ក្នុង​ទឹកអំបិល​។​

​អត្ថប្រយោជន៍​
- ជម្រះ​កាកសំណល់ ឬ​កម្ទេច​ដី​ដែល​នៅ​ជាប់ជើង​
- បន្ថយ​ស្ត្រេ​ស និង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​
- បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​។​

​ល្អ​ចំពោះ​សុខភាព​
១. កាត់បន្ថយ​ការឈឺចាប់ និង​ការ​ហើម​ជើង​
២. កាត់បន្ថយ​ការឈឺ​ក្នុង​ពោះ​
៣. រំញោច​ដល់​សរីរាង្គកាយ​ទាំងមូល​
៤. ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​
៥. បង្ការ​ការ​ត្រជាក់​ដៃ ត្រជាក់​ជើង ពិសេស អំឡុង​រដូវរងារ​
៦. កាត់បន្ថយ​ការ​រលាក​ច្រមុះ និង​បំពង់​ក​
៧. ជួយ​ឲ្យ​អ្នកគេង​លក់​ស្រួល​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។