កូ​បេ ប្រាយ​អាន់ នឹង​ចូល​និវត្តន៍​នៅ​ពេល​ចប់​រដូវ​កាល NBA

កូ​បេ ប្រាយ​អាន់ កីឡាករ​បាល់បោះ​វ័យ​ចំណាស់​របស់​ក្រុម Los Angeles នៃ​ក្របខ័ណ្ឌ​បាល់បោះ NBA បាន​បញ្ជាក់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា រដូវ​កាល​នេះ​ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន​បន្ទាប់​ពី​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​បាល់បោះ​អស់​រយៈពេល​២០​ឆ្នាំ បន្ទាប់​ពី​ដឹង​ថា សុខភាព​មិន​អំណោយផល​ល្អ​ដូច​កាលពីមុន​។

កូ​បេ ប្រាយ​អាន់ អាយុ​៣៨​ឆ្នាំ បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ក្នុង​រដូវ​កាល​នេះ ខ្ញុំ​អាច​តស៊ូ​ទប់ទល់​នឹង​ហេតុការណ៍​ផ្សេង​ៗ​បាន ប៉ុ​ន្តែ​សុខភាព​ខ្ញុំ​ប្រាប់​ថា ដល់​ពេលវេលា​ត្រូវ​ចាកចេញ​ហើយ ។ ខ្ញុំ​បាន​ត្រៀមខ្លួន​ចាកចេញ និង​ចង់ឱ្យ​អ្នកគាំទ្រ​គ្រប់​រូប​បានដឹង ។ ខ្ញុំ​នឹង​ប្រើ​ពេលវេលា​ដែល​នៅ​សល់​ធ្វើការ​រួម​គ្នា​សម្រាប់​ឱ្យ​ក្រុម​រឹង​មាំ​» ៕