ដ្រ​ក់​បា ចង់​មក​បំពេញការងារ​ឱ្យ​ក្លិប Chelsea វិញ​ទោះ​ស្ថិត​ក្នុង​តំណែង​អ្វី​ក៏​ដោយ

អតីត​ខ្សែប្រយុទ្ធ​ក្លិប​Chelsea ឌី​ឌី​យេ ដ្រ​ក់​បា បាន​បង្ហាញ​ពី​ទឹកចិត្ត​ចង់​មក​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង​ឱ្យ​ក្លិប​វិញ ប្រសិនបើ​ក្លិប​ត្រូវការ  ទោះបី​ធ្វើការ​ក្នុង​នាម​ជា​អ្នក​ថែរក្សា​សម្លៀក​បំពាក់​ក៏​យល់ព្រម​ដែរ​។

ដ្រ​ក់​បា បាន​បង្ហាញ​ការ​យល់​ឃើញ​ទាក់ទង​នឹង​ឱកាស​វិល​ត្រឡប់​មក​រួមការ​ងារ​ជាមួយ​Chelsea ថា​៖«​ខ្ញុំ​ចង់​ក្លាយជា​ផ្នែក​មួយ​របស់​ក្លិប ទោះបី​ស្ថិត​ក្នុង​តំណែង​អ្វី​ក៏​ដោយ​រាប់​ទាំង​អ្នកការទូត​ឬ​អ្នក​ថែទាំ​សម្លៀក​បំពាក់​ឱ្យ​ក្លិប​ជាដើម ។ ការ​លើក​ឡើង​ទាំង​អស់នេះ​ខ្ញុំ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ពី​ទឹកចិត្ត​របស់ខ្ញុំ​ដែល​ស្រឡាញ់​ក្លិប​ឥត​ឧបមា​» ៕

  • ដ្រ​ក់​បា ចង់​មក​បំពេញការងារ​ឱ្យ​ក្លិប Chelsea វិញ​ទោះ​ស្ថិត​ក្នុង​តំណែង​អ្វី​ក៏​ដោយ已关闭评论
  • 345 views
  • Hide Sidebar
    A+
Publish on:2015/12/01  Category:កីឡា