គ្រូបង្វឹក​ក្លិប Valencia ប្រកាស​ចាកចេញ​ពី​តួនាទី​ខណៈ​ទម្រង់​លេង​របស់​ក្លិប​មិនល្អ

លោក​នូ​ណូ អេ​ស្ពី​រី​តូ សាន​តូ គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​ប្រកាស​លាលែង​តំណែង​ពី​ក្លិប​Valencia​ក្រោយ​ពី​ដឹកនាំ​ក្លិប​ប្រកួត​ចាញ់​ក្លិប Sevilla ១-០​នៅ​ក្របខ័ណ្ឌ La liga អេ​ស្ប៉ា​ញ កាលពី​យប់​ថ្ងៃ​ទី​២៩ វិច្ឆិកា ។

គ្រូបង្វឹក​អាយុ​៤១​ឆ្នាំ​រូប​នេះ បាន​ដឹកនាំ​ក្លិប​Valencia កាលពី​រដូវ​កាល​មុន​ឱ្យ​ស្ថិត​នៅ​លំដាប់​ទី​៤​ទៅ​លេង​នៅ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​រដូវ​កាល​នេះ​ទម្រង់​លេង​របស់​ក្លិប​ធ្លាក់​ចុះ​មាន​១៣​ពិន្ទុ​ពី​ការ​ប្រកួត​១៩​លើក​ស្ថិត​នៅ​លំដាប់​ទី​៩​នៃ​តារាង​លី​ក​បច្ចុប្បន្ន ។

លោក​នូ​ណូ ថ្លែង​ថា​៖« ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ម្ចាស់​ក្លិប​នៅ​ក្រោយ​ពេល​ប្រកួត​ពាក់ព័ន្ធ​នឹង​ស្ថានភាព​មិនល្អ​របស់​ក្លិប​នា​ពេល​បច្ចុប្បន្ន និង​ជា​ហេតុផល​របស់ខ្ញុំ​ដែល​ត្រូវ​ចាក​ចេញពី​ក្លិប​» ៕