ជាងកាត់ដេរ សម្លៀកបំពាក់ម្នាក់ ផ្សងសំណាងឈ្នះ ៤ម៉ឺនដុល្លារ ពីក្រុមហ៊ុន cellcard

ភ្នំពេញ៖ នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ ២០១៥នេះ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Cellcard បានប្រគល់ទឹកប្រាក់ ៤ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនអតិថិជនដែលបានឈ្នះរង្វាន់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ ពីកម្មវិធី «ផ្ញើសារឈ្នះ រង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard»។

ម្ចាស់រង្វាន់ទឹកប្រាក់ ៤ម៉ឺនដុល្លារនេះ មានឈ្មោះ យិន ស៊ីមន ភេទស្រី មានមុខរបបជាងកាតដេរសម្លៀកបំពាក់ រស់នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្ហាញពីក្ដីរំភើបជាខ្លាំង នៅពេលដែលដឹងខ្លួនថា បានឈ្នះរង្វាន់ធំ ពីក្រុមហ៊ុន Cellcard។

លោកស្រី យិន ស៊ីមន ឲ្យដឹងថា នៅពេលដែលគាត់ដឹងថា ឈ្នះរង្វាន់ភ្លាម គាត់ស្រែកហោពេញផ្ទះ រហូតធ្វើឲ្យអ្នក ជិតខាងឆ្ងល់ និងមកសួរនាំ ហើយពេលគាត់ប្រាប់ថាឈ្នះ ៤ម៉ឺនដុល្លារអាមេរិកពី Cellcard នោះ អ្នកជិតខាងបាន ជួយអបអរគាត់ទៀតផង។ អ្នកស្រីបញ្ជាក់ថា ទឹកប្រាក់ ៤ម៉ឺនដុល្លារអាមេរិកនេះ ខ្ញុំនឹងយកទៅធ្វើបុណ្យឲ្យម្តាយ ពង្រីកមុខរបរ និងទុកសម្រាប់ឲ្យកូនរៀន។

ជាចុងក្រោយអ្នកស្រី បានផ្ដាំផ្ញើដល់អតិថិជន Cellcard ដែលបានចូលរួម និងមិនទាន់បានចូលរួមកម្មវិធី «ផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard» ទាំងអស់ កុំទាន់អស់សង្ឃឹម។ គួរបញ្ជាក់ផងដែរថា ដើម្បី «ផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard» លោកអ្នកគ្រាន់តែផ្ញើសារជាអក្សរ 10K រួចផ្ញើទៅកាន់ 8888 ឬខលទៅកាន់លេខ 8888 នោះលោកអ្នកនឹងទទួលបាន សារលេខកូដសំណាងត្រឡប់មកវិញ ហើយសូម រក្សាលេខដូរសំណាងនោះទុក ដើម្បីផ្ទៀតផ្ទាត់៕

ជាងកាត់ដេរ សម្លៀកបំពាក់ម្នាក់ ផ្សងសំណាងឈ្នះ ៤ម៉ឺនដុល្លារ ពីក្រុមហ៊ុន cellcard