ក្រុមហ៊ុន Huawei ផ្ដល់រង្វាន់ សន្ធឹកសន្ទាប់ ដល់អាជីវករ ក្នុងព្រះរាជពិធី បុណ្យអុំទូក

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផ្តល់ ដំណោះស្រាយព័ត៌មានវិទ្យា បច្ចេកវិទ្យាទូរគមនាគមន៍ (ICT) និងស្មាតហ្វូន ឈានមុខគេរបស់ពិភពលោក ថ្មីៗនេះបានផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អាជីវករចែកចាយ របស់ខ្លួនទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូកសំពះព្រះខែ និងអកអំបុក។

កម្មវិធីចាប់ឆ្នោតទ្វេដង សម្រាប់អាជីវករស្មាតហ្វូន Huawei នៅ ថ្ងៃទី២៣  ខែវិច្ឆិកា ឆ្នាំ២០១៥នៅ Showroom របស់ Huawei ដែលមានទីតាំងនៅផ្សារ ទំនើបសុវណ្ណា ជាន់ទី 04  ក្រោយការចូលរួមពី ថ្នាក់ដឹកនាំរបស់ Huawei អាជីវករចែកចាយ និងបណ្ដាអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ជាច្រើន នាក់ផងដែរ។

លោក អែម យុទ្ធូ នាយកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុនស្មានតហ្វូន Huawei ប្រចាំ ប្រទេស កម្ពុជា បានថ្លែងថា “កម្មវិធីចំណេញទ្វេដងសម្រាប់អាជីវករនេះ គឺជាផ្នែកមួយ នៃកម្មវិធីលើកទឹកចិត្តជូនដល់ អាជីករទាំងអស់របស់ Huawei ដែលបានគាំទ្រ និងជួយជ្រោមជ្រែងចែកចាយផលិតផល Huawei ទៅកាន់អ្នកប្រើប្រាស់ ទូទាំងប្រទេស។”

លោក យុទ្ធូ បន្តថាការគាំទ្រមិនអាចកាត់ថ្លៃបានរបស់អាជីវករទាំងអស់ គឺជាគន្លឹះសំខាន់ នៃកំណើន អាជីវកម្មដ៏គួរឱ្យភ្ញាក់ផ្អើល និងជាចំណងទាក់ទងដ៏រឹងមាំជាមួយអតិថិជន។ អាជីវកររបស់ Huawei មិនមែនត្រឹមតែលក់ស្មាតហ្វូន Huawei ប៉ុណ្ណោះទេ តែថែមទាំងជាដៃគូដ៏សំខាន់ក្នុងការជួយ ឱ្យ ប្រជាជនកម្ពុជាទទួលបាននូវភាពស៊ីវិល័យ និងអាចភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោក បានយ៉ាង ងាយស្រួលទៀតផង។ ដូច្នេះHuawei បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកសាងទំនាក់ទំនងរឹងមាំ រវាងអាជីវករ ក៏ដូចជាអតិថិជនទាំងអស់។

គួរបញ្ជាក់ថា រង្វាន់នៅក្នុងកម្មវិធីចំណេញទ្វេដងសម្រាប់អាជីវករនេះរួមមាន៖ ម៉ូតូ Yamaya Tuarus (01 រង្វាន់) Huawei Honor 6 Plus (04 រង្វាន់) Huawei G7 (05  រង្វាន់) Huawei Y520 (07 រង្វាន់)  Mobile Wi-Fi (07 រង្វាន់) និងឧបករណ៍បំពងសំឡេងឥតខ្សែ 200 រង្វាន់៕