​មូលនិធិ ម៉េង​លី ជេ​. គួច បរិច្ចាគ​បបរគ្រឿង និង​នំ​ដូ​ណាត់ ដល់​ពលរដ្ឋ​ប្រមាណ​៤០០​នាក់

​ជា​រៀងរាល់ថ្ងៃ​នៅខាងមុខ​នៃ​បរិវេណ​មន្ទីរពេទ្យ​គន្ធបុប្ផា​យើង​សង្កេតឃើញថា មាន​មនុស្សម្នា ចាស់​ក្មេង​យ៉ាងច្រើន​កុះករ​ដែល​ភាគច្រើន​គឺ​មកពី​តាម​បណ្តា​ខេត្ត​ជិត​ឆ្ងាយ បានមក​អង្គុយ​ត្រៀបត្រា​រង់ ចាំ​ទទួល​នូវ​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា សាខា​វត្តភ្នំ​។ ដោយ​មើលឃើញ​នូវ ទិដ្ឋភាព​ប្រជាជន​ទាំងនោះ​សុទ្ធតែជា​អ្នកមាន​ជីវភាព​ខ្វះខាត និង​កូនៗ​របស់​ពួកគេ​មាន​ជំងឺ​ត្រូវ​ព្យាបាល ផង​នោះ កាលពី​សប្តាហ៍​កន្លងទៅ​នេះ មូលនិធិ ម៉េង​លី ជេ​. គួច បាន​ដឹកនាំ​ក្រុមការងារ​ពាំនាំ​ទៅជា​មួយ នូវ​អាហារ​សប្បុរស់ធម៌​មានដូចជា​បបរគ្រឿង និង​នំ​ដូ​ណាត់ ទៅ​ចែកជូន​ដល់​ក្រុម​ពួកគេ​ទទួលទាន អាហារ​ពេលព្រឹក ព្រមទាំង​សម្ភារ​ក្មេង​លេង​ចំនួន​មួយ​កេស​ធំ សម្រាប់​ចែកជូន​ដល់​កុមារ​តូចៗ​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា មូលនិធិ ម៉េង​លី ជេ​. គួច តែងតែ​រៀបចំ​កម្មវិធី​បរិច្ចាគ​អាហារ​ដល់​ជនក្រីក្រ ជាប្រចាំ​រៀងរាល់ថ្ងៃ​ឧបោសថសីល (​ពីរដង​ក្នុង​មួយខែ​) តាមរយៈ​ថវិកា​មូលនិធិ​ផ្ទាល់ខ្លួន និង​មួយផ្នែក ទៀត​ទទួលបាន​ការឧបត្ថម្ភ​ជា​ថវិកា គ្រឿងឧបភោគ​បរិភោគ ឬ​សម្ភារ​ប្រើប្រាស់​ពី​សប្បុរសជន​នានា ដោយឡែក​កម្មវិធី​បរិ​ចា្ច​គ​អាហារ​លើក​នេះ​គឺមាន​ការចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន​300​ដុល្លារ ពី​លោក លីវ គីមហេង នាយក​ក្រុមហ៊ុន​សំណង់ Liv Construction ព្រមទាំង​ក្រុមគ្រួសារ ដោយ​ពួកគាត់​មាន​សន្តាន ចិត្ត​អាណិតអាសូរ​ដល់​ប្រជាជន​ដែល​ខ្វះខាត និង​ជួយ​សម្រួល​ដល់​ការលំបាក​របស់​ពួកគេ​បាន​មួយ គ្រា​។​
​មូលនិធិ ម៉េង​លី ជេ​. គួច បរិច្ចាគ​បបរគ្រឿង និង​នំ​ដូ​ណាត់ ដល់​ពលរដ្ឋ​ប្រមាណ​៤០០​នាក់
​បើតាម​សម្តី​របស់​អ្នកស្រី ឡេង ស្រី​ពេជ្រ ដែល​នាំ​កូន​មក​ព្យាបាល​ជំងឺ​ពី​ខេត្តតាកែវ​បានឱ្យ ដឹងថា គាត់​មាន​ក្តីសប្បាយ​រីករាយ​យ៉ាងខ្លាំង​នៅពេលដែល​បានឃើញ​សកម្មភាព​សប្បុរសធម៌​របស់ មូលនិធិ​ធ្វើការ​បរិច្ចាគ​អាហារ និង​នំ​ដូ​ណាត់​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ទទួលទាន​យ៉ាងច្រើន​កុះករ​បែប នេះ លើសពីនេះ​ក៏មាន​សម្ភារ​ក្មេង​លេង​សម្រាប់​ចែកជូន​កុមារ​ថែម​ទៀតផង​។

​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​លោកយាយ ហ៊ុន រ៉ុ​ន អ្នក​ខេត្តកំពង់ចាម មាន​ចៅ​5​នាក់​រស់នៅ ក្រោម​បន្ទុក បាន​រៀប​រាប់ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា បច្ចុប្បន្ន​យាយ​មាន​ជីវភាព​ខ្វះខាត​ហើយ​ផ្ទះ​ក៏មាន សភាព​ចាស់​ទ្រុឌទ្រោម​ទៀត បើ​និយាយ​ពី​សសរ​វិញ មាន​សភាព​ពុកផុយ ជញ្ជាំង​ធ្លុះ ដំបូល​ធ្លាយ ដូច្នេះ​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ម្តងៗ ទាំង​ជីដូន​ទាំង​ចៅ នាំគ្នា​រំកិល​គេច​ទឹកភ្លៀង​ស្រក់​ពី​ដំបូលផ្ទះ យ៉ាង​លំបាក​។
​មូលនិធិ ម៉េង​លី ជេ​. គួច បរិច្ចាគ​បបរគ្រឿង និង​នំ​ដូ​ណាត់ ដល់​ពលរដ្ឋ​ប្រមាណ​៤០០​នាក់
​ឆ្លើយតប​ទៅនឹង​ករណី​យាយ ហ៊ុន រ៉ុ​ន លោក ខឹម ប៊ុណ្ណា​វឌ្ឍន៍ ប្រធាន​កម្មវិធី​នៃ​មូលនិធិ ម៉េង​លី ជេ​. គួច តំណាងឱ្យ​មូលនិធិ​ធ្វើការ​បរិច្ចាគ​តង់​ធំ​ចំនួន​១​ជូន​ដល់​យាយ​រ៉ុ​ន ដើម្បីឱ្យ​គាត់​យកទៅ​ប្រក់ ដំបូលផ្ទះ​របស់គាត់​។ លោក​ប៊ុណ្ណា​វឌ្ឍន៍ ក៏បាន​បញ្ជាក់​ផងដែរ​ថា មូលនិធិ ម៉េង​លី ជេ​. គួច មិនមែន គ្រាន់តែ​យកចិត្តទុកដាក់​ទៅលើ​ការបរិច្ចាគ​នូវ​ចំណីអាហារ​សប្បុរសធម៌​មួយ​មុខ​ប៉ុណ្ណោះ​ទេ ដោយឡែក មូលនិធិ​ក៏បាន​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​លើ​គម្រោង​ធំៗ​ជាច្រើន​ទៀត តួយ៉ាង​ដូចជា​គម្រោងកា​ត់ បន្ថយ​ភាពក្រីក្រ កម្មវិធី​ប្រយុទ្ធប្រឆាំង​គ្រោះធម្មជាតិ កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​របស់​ក្រុម​វេជ្ជបណ្ឌិត​នៃ​គ្លីនិក​ព្យាបាល​ចល័ត វេជ្ជបណ្ឌិត គួច និង​ការ បរិច្ចាគ​ឈាម​ជាដើម​។

​លោក​ប៊ុណ្ណា​វឌ្ឍន៍ ក៏បាន​អំពាវនាវ និង​មាន​ក្តី​សង្ឃឹមថា នឹងមាន​សប្បុរសជន​នានា​ចូលរួម សហការ និង​ចូលរួម​ចែករំលែក​នូវ​ធនធាន​ផ្ទាល់ខ្លួន​មិន​ថា​តិច ឬ​ច្រើនក្តី​តាម​លទ្ធភាព ដើម្បី​ជួយ​ទ្រទ្រង់ ដល់​មូលនិធិ ម៉េង​លី ជេ​. គួច បន្ត​កិច្ចការងារ​សប្បុរសធម៌​ឱ្យ​ដំណើរការ​ជានិច្ច​និ​រ​ន្ត៍​រ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​