Brad Pitt បង្ហើប​ថា​ពី​មុន​ធ្លាប់​ចង់​បាន​កូន​មួយ​ឡូ មិន​មែន​៦​ទេ

Brad Pitt បង្ហើប​ថា​ពី​មុន​ធ្លាប់​ចង់​បាន​កូន​មួយ​ឡូ មិន​មែន​៦​ទេ

បច្ចុប្បន្ន​តារា​សម្ដែង​ប្ដី​ប្រពន្ធ​ជួរ​មុខ​អាមេរិក Brad Pitt និង Angelina Jolieមាន​កូន​ប្រុស​ស្រី​៦​នាក់ ប៉ុន្តែ​ចំនួន​កូន​នេះ​មិន​មែន​ជា​ក្ដី​​ប្រាថ្នា​ដែល​​អ្នក​ទាំង​ពីរ​ធ្លាប់​គិត​​ពី​មុន​នោះ​ទេ។

 

Brad Pitt បង្ហើប​ថា​ពី​មុន​ធ្លាប់​ចង់​បាន​កូន​មួយ​ឡូ មិន​មែន​៦​ទេ

 

អំឡុង​ពេល​ផ្ដល់​កិច្ច​សម្ភាសន៍​​​ជាមួយ​ The Telegraph ក្នុង​ការ​បង្ហាញ​រឿង​ថ្មី​ដែល​មាន​ចំណងជើង​ថា “The Big Short” Brad Pittបាន​បង្ហើប​ពី​គម្រោង​​យក​កូន​ចៅ​ថា៖​”តាម​គម្រោង Angie និង​ខ្ញុំ​មាន​បំណង​ចង់​បាន​កូន​១២​នាក់ ប៉ុន្តែ​ពួក​យើង​បញ្ចប់​គំនិត​នេះ​ទៅ​វិញ​​បន្ទាប់​ពី​មាន​កូន​៦​នាក់”។ មនុស្ស​គ្រប់គ្នា​តែង​និយាយ​ថា​រីករាយ​ពេល​មាន​កូន​ច្រើន។​ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​​មាន​អារម្មណ៍​បែប​នេះ​ទេ បន្ទាប់​ពី​មាន​កូន​៦​នាក់ វា​បែរ​ជា​ធុញទ្រាន់​ទៅ​វិញ។ តារា​វ័យ​៥១​ឆ្នាំ​បាន​បន្ថែម​​បែប​កំប្លែង​ថា៖”មាន​កូន​ច្រើន​ ការ​ស្រលាញ់​ក៏​ច្រើន​ហើយ​​វាយ​គ្នា​ក៏​ច្រើន​ដែរ”។

 

​​​​​Brad Pitt និង Angelina Jolieបាន​រៀបការ​នឹង​គ្នា​កាល​ពី​ខែ​ សីហា ឆ្នាំ ២០១៤។ បច្ចុប្បន្ន​​មាន​កូន​បង្កើត​និង​ចិញ្ចឹម​៦​នាក់​រួម​មាន Maddoxអាយុ​១៤​ឆ្នាំ​, Paxអាយុ​១១​ឆ្នាំ​, Zaharaអាយុ​១០​ឆ្នាំ​, Shilohអាយុ​៩​ឆ្នាំ​ និង កូន​ភ្លោះ Knox and Vivienne អាយុ​៧ឆ្នាំ៕

 

Brad Pitt បង្ហើប​ថា​ពី​មុន​ធ្លាប់​ចង់​បាន​កូន​មួយ​ឡូ មិន​មែន​៦​ទេ

 

ចុចអាន៖ក្រុមហ៊ុន​ Universal ចង់​ឲ្យ​ Angelina Jolie ដើរ​ជា​បិសាច​ក្នុង​​​ខ្សែភាពយន្ត​ថ្មី​

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  popsugar